​ប្រទេស ៣ បិទ​មិន​ឲ្យ​លេង​បាន COD Mobile ​១ សប្តាហ៍ជាប់កំណត់ត្រាមិនធ្លាប់មានពីមុន

  • 2019-10-09 03:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Activision ​ដែល​​សហការ​ជាមួយ Tencent ​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​ហ្គេម Call of Duty: Mobile នឹង​បើក​ឲ្យ​ទាញ​យក​ជា​ផ្លូវការ​សម្រាប់​ប្រព័ន្ធ iOS និង Android នា​ថ្ងៃ​ទី ១ ​តុលា ឆ្នាំ ២០១៩ កន្លងទៅ ត្រូវបានគេសរុបទិន្នន័យឲ្យដឹងថា វាជាហ្គេមអនឡាញលើស្មាតហ្វូនដែលមានអ្នកទាញយកច្រើនបំផុត និងប្រើពេលខ្លីបំផុត(១សប្តាហ៍ឡើងដល់ ១០០ លានដងលើ Store)។

COD Mobile

រំឮកដែរថា គ្រប់​បណ្តា​ Store នៅ​លើ Google Play និង App Store គ្រប់​ប្រទេស​ទាំង​អស់​លើ​សកលលោក​អាច​ទាញ​យក​ហ្គេម​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ លើកលែង​តែ​នៅ ​ចិន​ដី​គោក, វៀតណាម និង​បែលហ្សិក​ គឺ​មិន​អនុញ្ញាត​ឲ្យ​លេង​បាន​ឡើយ។

COD Mobile ជា​ប្រភេទ​ហ្គេម Battle Royale មាន​ទម្រង់​ដូច​ទៅ​ជា PUBG អ៊ីចឹង​ដែរ ដោយ​ទម្លាក់​មនុស្ស ១០០ នាក់​ពី​លើ​យន្តហោះ មក​តតាំង​គ្នា​ចម្រាញ់​សល់​តែ​ម្នាក់​ជា​អ្នក​ឈ្នះ។ ប្រភេទ Map ធំៗ ដែល​ក្រុមហ៊ុន​បា​នបង្ហើប​មាន​ដូច​ជា Nuketown, Crash និង Hijacked ​ជា​ដើម។ អ្នក​លេង​អាច​ជ្រើសរើស​ប្រភេទ​វគ្គ ៣ ខុស​ពី​គ្នា​មាន​ដូច​ជា Solo (១ នាក់), Duo (២ នាក់) និង Squad (៤ នាក់) ក្នុង​មួយ​ក្រុម៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ រក្សា