គូប្រជែង Rolls-Royce Cullinan លេចមុខមាត់កាន់តែច្បាស់ហើយ

  • 2019-10-09 04:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mercedes GLS គឺ​ជា​រថយន្ត SUV ធំ​និង​មាន​ប្រណីតភាព​ខ្ពស់ ប៉ុន្តែ​វា​នឹង​កាន់​តែ​ពិសេស​លើស​នេះ ដោយ​ក្រុមហ៊ុន​​បន្ថែម​នូវ​ប្រភេទ Maybach មួយ​ទៀត។

Mercedes-Maybach GLS ផលិត​ឡើង​ដើម្បី​ប្រកួត​ប្រជែង​នឹង​ Bentley Bentayga និង​ Rolls-Royce Cullinan ផ្ទាល់ ដែល​វា​ត្រៀម​នឹង​បង្ហាញ​មុខ​​ជា​ផ្លូវ​ការ​នៅ​អំឡុង​ចុង​ឆ្នាំ​នេះ។ ទោះ​បី​មិន​ទាន់​បង្ហាញ​មុខ​ ប៉ុន្តែ​គេ​បាន​ឆ្មក់​បាន​នូវ​រូបភាព​​នៃ​ការ​បើកបរ​សាក​ល្បង​រថយន្ត​នេះ​លើ​ដង​ផ្លូវ។

រូបភាព​បង្ហាញ​ថា​ Mercedes-Maybach GLS មាន​រចនាបថ​ផ្នែក​ខាង​មុខ​មិន​ខុស​ពី Maybach S-Class ប៉ុន្មាន​ឡើយ ដោយ​មាន​រន្ធ​ខ្យល់​ទំហំ​ធំ​​រចនា​ឡើង​​ជា​រន្ធ​បញ្ឈរ។ វា​​​ក៏​មាន​បំពាក់​ដោយ​កង់​ទំហំ​ធំ មាន​គុណភាព​ខ្ពស់​ជា​ម៉ូដែល Continental PremiumContact 6។ ចំពោះ​រូបរាង​ខាង​ក្រោយ​មាន​ការ​កែប្រែ​ខុស​ពី GLS ធម្មតា​បន្តិច​បន្តួច។

​ជា​រួម​ រូបរាង​ខាង​ក្រៅ​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដោយ​អ្នក​ឌីហ្សាញ​នឹង​ផ្ដោត​លើ​ការ​បង្កើន​ប្រណីត​ភាព​ផ្នែក​ខាង​ក្នុង​វិញ។ រថយន្ត​ប្រភេទ​នេះ​ទំនង​ជា​នឹង​បំពាក់​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង ផលិត​កម្លាំង​​៤៨៣ សេះ។ វា​អាច​នឹង​មាន​បន្ថែម​នូវ​ EQ Boost ដែល​អាច​ផ្ដល់​កម្លាំង ២១ សេះ​បន្ថែម​ទៀត៕

ចុចអាន​ ៖ ជួយដាក់ពិន្ទុ! ​ស្រមើស្រមៃ​រូបរាង Ford F-150 ជំនាន់​ថ្មី

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង