Zlatan ចោទគ្រូស៊ុយអែតថា មើលរំលងកីឡាករប្រភេទនេះ
- 2019-10-09 11:35:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan ចោទគ្រូស៊ុយអែតថា មើលរំលងកីឡាករប្រភេទនេះ
ចន្លោះមិនឃើញ
វីរបុរសបាល់ទាត់ស៊ុយអែតខ្សែប្រយុទ្ធ Zlatan បានចោទប្រកាន់គ្រូជម្រើសជាតិស៊ុយអែតលោក Janne Andersson ថាមើលរំលងកីឡាករ ដែលមានដើមកំណើតពីជនអន្តោប្រវេសន៍។
កីឡាកររូបនេះបាននិយាយថា៖ " ពេលគាត់កោះហៅដំបូង គ្មានទេកីឡាករល្អៗ ដែលមានដើមកំណើតពីប្រទេសផ្សេង។ ពេលគេសួរ គាត់ចាប់ផ្ដើមត្អូញហើយ " ។
ខ្សែប្រយុទ្ធរូបនេះជឿជាក់ថា ស៊ុយអែតធ្លាក់ទម្រង់លេងក៏ដោយសារតែគ្រូបង្វឹករូបនេះដែរ។
លោក Janne Andersson ដឹកនាំស៊ុយអែតតាំងពីឆ្នាំ២០១៦មក។ ក្នុង ១៥ប្រកួតចុងក្រោយនេះ លោកដឹកនាំក្រុមជម្រើសជាតិស៊ុយអែតឈ្នះ ៤ប្រកួត ចាញ់ ៥ប្រកួត និងស្មើ ៦ប្រកួត។
គួរបញ្ជាក់ផងដែរថា ក្នុងប្រទេសស៊ុយអែតមានប្រជាជន ដែលមានដើមកំណើតពីបរទេសជាង ២០% ដោយ Zlatan ផ្ទាល់ក៏មានដើមកំណើតចេញពីជនជាតិបូស្នី និងជនជាតិក្រូអាតផងដែរ៕