ខ្លាំងនៅតែខ្លាំង! Nokia ​កាន់​កាប់​សិទ្ធ​ចែកចាយ 5G ច្រើន​ជាង ២០០០ ប៉ាតង់

  • 2019-10-10 02:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​បណ្ដាញ​ទូរគមនាគមន៍​ Nokia អន្តរជាតិ (ប្រទេស​ហ្វាំង​ឡង់) ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ​ស្ដី​ពី​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេច​បាន​ឆមាស ១ ​នា​ឆ្នាំ ២០១៩ ​ដោយ​លើក​ឡើង​ពី​ការ​រីក​ចម្រើន​ផ្នែក​​បណ្ដាញ​ទូរគមនាគមន៍​ ក្នុង​នោះ​មាន​ប៉ាតង់ 5G ​ច្រើន​ជាង ២០០០ ហើយ​ត្រូវ​បាន​ផ្គត់ផ្គង់​ដល់​ទីផ្សារ​អឺរ៉ុប​។

សេវាកម្ម 5G របស់ Nokia

​លោក​ Marcus Weldon នាយក​ផ្នែក​គ្រប់គ្រង​ទូទៅ​របស់មន្ទីរ Nokia Bell Labs បាន​និយាយ​ថា ​នៅក្នុងរលកនៃបច្ចេកវិទ្យាផ្លាស់ប្តូរលឿនណាស់។ ក្នុងនោះដែរ Nokia ដែលជាស្ថាប័នឈានមុខផ្នែកបណ្ដាញ​ទូរគមនាគមន៍​ យើងកំពុងប្រឹងប្រែងបង្កើតថ្មី ទាំងបច្ចេកវិទ្យា និង(R&D-Research and development) ឲ្យពិភពលោកកាន់តែជិតស្និទ្ធដូចនឹងពា្យស្លោករបស់យើង" Connecting People"។ យើងក៏សូមថ្លែងអំណរគុណដល់ដៃគូ 3GPP និង ​ETSI ដែលជាស្ថាប័នជំនាញផ្នែក 5G ដែលក្នុងនោះក៏មានបុគ្គលិកពី Nokia ចូលរួមក្នុងការអភិវឌ្ឃន៍បច្ចេកវិទ្យាឈានមុខនេះផងដែរ។

បញ្ជាក់ដែរថា ទោះជាមិនសូវជោគជ័យក្នុងសហគ្រាសស្មាតហ្វូន ក៏ប៉ុន្តែ Nokia ហាក់ផ្តោតសំខាន់ លើវិស័យទូរគមនាគមន៍ទៅវិញ ដោយបម្លែងខ្លួនជាអ្នកចែកចាយ ជាពិសេសថ្មីៗនេះ ​ក្រុម​ហ៊ុន​បណ្ដាញ​ទូរគមនាគមន៍​ Sprint បាន​​ធ្វើ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Nokia ផ្នែក​​បណ្ដាញ​ទូរគមនាគមន៍​ ​ប្រកាស​ដាក់​ឲ្យ​ដំណើការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បណ្ដាញ​ 5G ​នៅ​រដ្ឋ​ធំៗ​ចំនួន​ ៤ បន្ថែមទៀត​ក្នុង​សហរដ្ឋ​អាមេរិក​ដូច​ជា New York, Los Angeles, Washington DC និង​ Phoenix ថែមទៀតផង៕

លោក Marcus Weldon
Sprint សហការ​ជាមួយ​ក្រុមហ៊ុន Nokia
គម្រោងចែកចាយសេវាកម្ម 5G របស់ Nokia
គម្រោងចែកចាយសេវាកម្ម 5G របស់ Nokia

ចុចអាន៖

ប្រភព៖ Nokiamob.net   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី