Xiaomi បញ្ចេញទូរសព្ទថ្មីតម្លៃខ្ទង់ ១០០ ដុល្លារ មានកម្លាំងសាកថ្មដូច iPhone 11

  • 2019-10-10 01:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ប្រកាស​ចេញ Redmi 8A បាន​ពីរ​សប្ដាហ៍ Xiaomi បាន​បញ្ចេញ​ស្មាតហ្វូន​ថ្មី​មួយ​ទៀត​នៃ​សែស្រឡាយ​នេះ​ ​គឺ Redmi 8 ដែល​វា​មាន​លក្ខណៈ​សម្បត្តិ​ស្រដៀង​គ្នា ប៉ុន្តែ​មាន​តួ​ខ្លួន​ស្រោប​ដោយ​កញ្ចក់ និង​មាន​រចនាបថ​ថ្មី Aura Mirror ជា​ដើម។

នៅ​ផ្នែក​ខាង​មុខ​គឺ​មាន​អេក្រង់ ៦,២២ អ៊ីញ ប្រភេទ LCD មាន​ស្នាម​ឆក​មួយ​ដុំ​សម្រាប់​ដាក់​កាមេរ៉ា​ Selfie កម្រិត ៨ MP ដែល​មាន Aperture f/2.0។ នៅ​ផ្នែក​ខាង​ក្រោយ​វិញ​គឺ​មាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ថ្មី មាន​កាមេរ៉ា​មេ ១២ MP Aperture f/1.8 និង​ជា​ Sensor Sony IMX 363 រួម​នឹង​កាមេរ៉ា​ទី​ពីរ​ ២ MP ជា​កាមេរ៉ា​វាស់​ជម្រៅ។

មាន​បន្ទះ​ឈីប Snapdragon 439 ដូច​នៅ​លើ Redmi 8A ប៉ុន្តែ​មាន​ជម្រើស​​ RAM ទំហំ​ដល់​ ៤GB និង​អង្គ​ផ្ទុក​ដល់ ៦៤GB។ ចំណែក​ថ្ម​វិញ​មាន​ទំហំ ៥០០០ mAh ដែល​អាច​ទ្រាំទ្រ​ការ​សាក​ថ្ម​ល្បឿន ១៨ វ៉ាត់ (ដូច​គ្នា​នឹង iPhone ជំនាន់​ចុង​ក្រោយ​របស់ Apple) ប៉ុន្តែ​នៅ​ក្នុង​ប្រអប់​មាន​ត្រឹម​ឆ្នាំង​សាក ១០ វ៉ាត់​ប៉ុណ្ណោះ។

Redmi 8 នឹង​មាន​លក់​នៅ​ឥណ្ឌា​នា​ថ្ងៃ​ទី ១២ ខែ​តុលា ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ១១២ ដុល្លារ​សម្រាប់ RAM ៣GB/ROM ៣២GB និង​តម្លៃ​ប្រមាណ ១២៦ ដុល្លារ​សម្រាប់ RAM ៤GB/ROM ៦៤GB៕

ចុចអាន ៖ កុំព្យូទ័រតម្លៃក្រោម ៣០០ ដុល្លារ សមត្ថភាពខ្លាំងប៉ុណ្ណេះអាចគិតគូរប្រើការសម្រាប់និស្សិត

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង