គ្រូ​អ៊ីរ៉ង់ ដាក់​កម្ពុជា​ជា​គោលដៅ​ធំ ព្រោះ​មាន​បំណង​សំខាន់មួយ

  • 2019-10-10 03:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Marc Wilmots គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​​បាន​បញ្ជាក់​ ការ​យក​ឈ្នះ​កម្ពុជា​គឺ​ជា​គោលបំណង​របស់​លោក ហើយ​នឹង​ជ្រើសរើស​ប្រព័ន្ធ​ប្រយុទ្ធ​មក​លេង​។

អ៊ីរ៉ង់​ត្រូវ​ប៉ះ​គោព្រៃ​កម្ពុជា​រាត្រី​នេះ នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ដែល​ជា​ការ​ប្រកួត​ទី​ពីរ​របស់​ខ្លួន។ មុន​ការ​ប្រកួត​មក​ដល់ លោក Marc Wilmots និយាយ​ថា​៖ "គោលបំណង​របស់​ពួក​យើង​​យក​ឈ្នះ​ប្រកួត​ដំបូង​ក្នុង​ផ្ទះ។ ជ័យជម្នះ​ពិត​ជា​សំខាន់​សម្រាប់​ពួក​យើង ហើយ​ពួក​យើង​នឹង​លេង​​ប្រព័ន្ធ​ប្រយុទ្ធ​ជាមួយ​កម្ពុជា។​ ក្នុង​ប្រកួត​ជាមួយ​ហុងកុង​ពួក​យើង​មាន​បាល់​លេង​និង​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ច្រើន"។

​​ក្នុង​ពូល C អ៊ីរ៉ង់​កំពុង​ឈរ​លេខ​២​ទើប​តែ​លេង​បាន​មួយ​ប្រកួត​ទេ ឯ​កម្ពុជា​នៅ​លេខ​៤។ មហិច្ឆតា​​របស់ Marc Wilmots ចង់​ជួយ​អ៊ីរ៉ង់​បញ្ចប់​​វគ្គ​ជម្រុះ​​នេះ​ឲ្យ​ឈ​ជា​ក្រុម​កំពូល​​តារាង។ លោក​បញ្ជាក់​ថា មិន​ចូល​ចិត្ត​លេង​ប្រព័ន្ធ​ការពារ​ឡើយ។ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​ម៉ោង​៨:៣០​នាទី​រាត្រី​នេះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ