ស្ងាត់​ៗ​ជិត​ដល់​ថ្ងៃ​ ផល​ សោភ័ណ្ឌ​ សងសឹក​ ហ្វុនលួង​ ហើយ​សប្ដាហ៍​នេះ

  • 2019-10-10 06:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​នានា​បាន​វិល​មក​ហើយ​ ក្រោយ​សម្រាក​អស់​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​ ហើយ​រឹតតែ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​ការ​ប្រកួត​សងសឹក​រវាង​អ្នក​លេង​គុន​ខ្មែរ​ ផល​ សោភ័ណ្ឌ​ និង​ ហ្វុនលួង​ លើ​សង្វៀន​បាយ័ន។​

កីឡាករ ផល​ សោភ័ណ្ឌ

ប្រិយមិត្ត​ប្រដាល់​ភាគ​ច្រើន​ទន្ទឹង​រង់ចាំ​ការ​ប្រកួត​សងសឹក​រវាង​ ផល​ សោភ័ណ្ឌ​ និង​ ហ្វុនលួង​ ព្រោះ​អ្នក​លេង​គុន​ថៃ​រូប​នេះ​ខ្លាំង​ ហើយ​ធ្លាប់​ផ្ដល់​ភាព​ជូរចត់​ដល់​សិស្ស​គុន​មក​ពី​ក្លឹប​តាឡី​ដំរី​មាន​រិទ្ធ​ កន្លង​ទៅ​។​

កម្មវិធីប្រកួតថ្ងៃអាទិត្យ

អ្នក​លេង​កែង​ពិឃាដ​ ផល​ សោភ័ណ្ឌ​ ធ្លាប់​ចាញ់​ ហ្វុនលួង​ ពីរ​ដង​រួច​ហើយ​ ដែល​ជា​ការ​ប្រកួត​សំខាន់​ដណ្ដើម​ប្រាក់​លាន​ ដោយ​លើក​ទី១​ ចាញ់​វគ្គ​ដំបូង​ និង​លើក​ទី២​ ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ខណៈ​ការ​ចាញ់​ទាំង​ពីរ​លើក​នោះ​ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​មក​ពីខណ្ឌដង្កោ​មិន​សូវ​អស់​ចិត្ត​នោះ​ឡើយ។​

ហ្វុនលួង ពេលឈ្នះប្រាក់លានកន្លងទៅ

សម្រាប់​ជំនួប​លើក​ទី៣​ លើ​សង្វៀន​បាយ័ន ​ថ្ងៃ​អាទិត្យ​ ទី១៣​ ខែ​តុលា​ ឆ្នាំ​២០១៩​នេះ​ សោភ័ណ្ឌ​ អាច​សងសឹក​អ្នក​លេង​គុន​ថៃ​ ហ្វុនលួង​ បាន​ទេ​ ឬ​បន្ត​ការ​ខក​ចិត្ត​ជា​ថ្មី​ទៀត។​ អ្នក​ទាំង​ពីរ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ ហើយ​នឹង​ចាប់​ផ្ដើម​ឡើង​វេលា​ម៉ោង​ ៦ល្ងាច​តទៅ​៕​

អត្ថបទ៖ នួន ស៊ីណា​