អ្នក​ចាត់​ការ​ទូទៅ​៣​ដែល​អាច​ជំនួស​តំណែង​ Solskjaer នៅ Man Utd

  • 2019-10-11 07:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ole Gunnar Solskjaer ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់​ការ​ពេញ​សិទ្ធ​របស់​ Manchester United ក្នុង​ខែ​មិនា​ក្រោយ​ដឹកនាំ​ក្រុម​​ឈ្នះ​១៤​លើក​ ពី​១៩​ប្រកួត​។

យ៉ាង​ណា​រាត្រី​ទឹក​ឃ្មុំ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​បាន​ប្រែ​ក្លាយ​ជា​ទឹក​ខ្មេះ​វិញ​ ក្រោយ​ក្រុម​រហស្សនាម​ថា​ បិសាច​ក្រហម​បាន​ធ្លាក់​ទម្រង់​លេង​សឹង​មិន​គួរ​ឲ្យ​ជឿ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ដោយ​ឈ្នះ​តែ​៤​ដង​ប៉ុណ្ណោះ​ ក្នុង​ចំណោម​​១៧​ប្រកួត​នៅ Premier League។

មាន​ការ​ព្យាករណ៍​ថា​បើ​ Solskjaer ដឹកនាំ​ក្រុម​ចាញ់​ Liverpool នៅ​សប្ដាហ៍​ក្រោយ​ នោះ​រជ្ជកាល​របស់​លោក​ត្រូវ​ដើរ​ដល់​ទី​បញ្ចប់​ហើយ។​ មាន​អ្នក​ចាត់​ការ​៣​ដែល​អាច​មក​ជំនួស​តំណែង​បុរស​វ័យ៤៦​ឆ្នាំ​រូប​នេះ៖​

១/ Laurent Blanc

Laurent Blanc គឺ​ជា​អតីត​កីឡាករ​របស់​ Manchester United ផ្ទាល់​ធ្លាប់​លេង​បាន​២​រដូវ​កាល​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​តា​ Sir Alex ជួយ​ក្លឹប​ឈ្នះ​ពាន​ Premier League ម្ដង​ក្នុង​ឆ្នាំ​២០០៣​។ បុរស​សញ្ជាតិ​បារាំង​ធ្លាប់​ដឹកនាំ​ Paris Saint Germain ឈ្នះ​ពាន​១១​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ ប៉ុន្តែ​តាំង​ពី​ត្រូវ​ក្លឹប​បញ្ឈប់​ក្នុង​ឆ្នាំ​២០១៦​មក​ លោក​កំពុង​ទំនេរ​គ្មាន​ការងារ​ធ្វើ។​​​

២/ Massimiliano Allegri

Allegri បាន​ចាកចេញ​ពី​ Juventus កាល​ពី​ចុង​រដូវ​កាល​មុន​ក្រោយ​ជួយ​ក្រុម​ឈ្នះ​ Serie A រយៈ​ពេល​៥​រដូវ​កាល​ជាប់​គ្នា និង​ឈ្នះ​ពាន​ដទៃ​សរុប​១១​ពាន​ផ្សេង​គ្នា​។​ លោក​គឺ​ជា​អ្នក​ចាត់​ការ​មាន​បទ​ពិសោធន៍​ជោកជាំ​ ដែល​សក្ដិសម​ជំនួស​ Ole Gunnar Solskjaer នៅ Manchester United។​

៣/ Mauricio Pochettino

Pochettino ស្ថិត​ក្នុង​គោលដៅ​ Man United តាំង​ពី​យូរ​ណាស់​មក​ហើយ។​ បើ​ទោះ​ជា​លោក​មិន​ទាន់​ជួយ​ Tottenham Hotspur ឲ្យ​ឈ្នះ​ពាន​ក៏​ពិត​មែន​ប៉ុន្តែ​ Spurs កាល​ពី​រដូវ​កាល​មុន​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League និង​កក់​កៅអី​ពាន​អឺរ៉ុប​ជា​ប្រចាំ​​ច្រើន​រដូវ​កាល​មក​ហើយ៕

ប្រភព៖ Manchestereveningnews   អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី