រក​ឃើញ​ហើយ! ក្រុម​ជម្រើស​ជាតិ​ទី ១ ដែល​ជាប់​ទៅ​លេង​នៅ​ EURO 2020

  • 2019-10-11 13:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​ប្រកួត​វគ្គ​ជម្រុះ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​បាន​ជាប់​ទៅ​លេង​នៅ​ក្នុង​ព្រឹត្តិការណ៍​ UEFA Euro 2020 ហើយ ក្រោយ​ពី​ឈ្នះ​សាន់ម៉ារីណូ ក្នុង​លទ្ធផល ៩-០​។

ក្រុម​ជម្រើស​ជាតិ​នេះ បាន​ឈរ​នៅ​កំពូល​តារាង​ពូល I ដោយ​មាន ២១​ពិន្ទុ ក្រោយ​ពី​លេង​ឈ្នះ​ទាំង ៧ប្រកួត។

បែលហ្សិក​លើស​ពិន្ទុ​ក្រុម​លេខ ៣ ស៊ីប្រ៊ូស រហូត​ដល់​ទៅ​ ១១ពិន្ទុ ខណៈ​ការ​ប្រកួត​សល់​តែ ៣ប្រកួត​ទៀត ដែល​ធ្វើ​ឲ្យ​ធានា​កៅអី​ទៅ​លេង​នៅ Euro ឆ្នាំ​២០២០។

គួរ​បញ្ជាក់​ផង​ដែរ​ថា UEFA Euro 2020 នឹង​លេង​នៅ​ក្នុង​ទីក្រុង​ចំនួន ១២​ទូទាំង​ទ្វីប​អឺរ៉ុប អំឡុង​ខែ​មិថុនា និង​កក្កដា ឆ្នាំ២០២០៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី