Mourinho៖ បើ​មើល​ពី​ទេពកោសល្យ និង​ជំនាញ Messi និង​ Ronaldo អត់​ដល់​កីឡាករ​នេះ​ទេ

  • 2019-10-13 03:24:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jose Mourinho អតីត​អ្នក​ចាត់ការ​ក្លឹប Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ Lionel Messi និង Cristiano Ronaldo មាន​ទេពកោសល្យ និង​សមត្ថភាព​ មិន​ដល់​វីរបុរស​ប្រេស៊ីល​ខ្សែ​ប្រយុទ្ធ​ Ronaldo ទេ។

លោក​បាន​លើកឡើង​ថា៖ " ពេល​ខ្ញុំ​ធ្វើការ​នៅ​ក្លឹប Barcelona ខ្ញុំ​បាន​យល់​ច្បាស់​ថា Ronaldo ជា​កីឡាករ​ដែល​ល្អ​ជាង​គេ ដែល​ខ្ញុំ​ធ្លាប់​ឃើញ។ ជា​អកុសល របួស​បាន​សម្លាប់​អាជីព​របស់​គេ ដែល​អាច​នឹង​ល្អ​ជាង​នេះ " ។

លោក​បាន​បន្ត​ថា៖ " Cristiano Ronaldo និង Messi ប្រកប​អាជីព​បាន​យូរ​ឆ្នាំ។ ពួក​គេ​ស្ថិត​នៅ​កម្រិត​កំពូល​ដល់​ទៅ ១៥​ឆ្នាំ។ ប៉ុន្តែ​បើ​មើល​ឲ្យ​ច្បាស់​ពី​ទេពកោសល្យ និង​ជំនាញ គ្មាន​នរណា​អាច​យក​ឈ្នះ​ Ronaldo (ប្រេស៊ីល) ទេ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Mourinho ធ្លាប់​ធ្វើការ​នៅ​ក្លឹប Barcelona រយៈពេល ៤ឆ្នាំ ចាប់​ពី​ឆ្នាំ១៩៩៦ ដល់​ឆ្នាំ២០០០ ដោយ​ធ្វើ​ការ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី