iPhone SE 2 អាចមានតម្លៃធូរថ្លៃជាងស៊េរីដទៃដាច់ ប៉ុន្តែកម្លាំងស្មើ iPhone 11 Pro

  • 2019-10-14 02:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ដើម​ខែ​នេះ ប្រភព​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​លោក​ Ming-Chi Kuo បាន​បង្ហើប​ថា​ iPhone តូច​ច្រឡឹង​ត្រកូល SE និង​ត្រលប់​មក​វិញ​ជាមួយ​រូបរាង​ថ្មី​ ហើយ​នឹង​ដាក់​លក់​នៅ​ដើម​ឆ្នាំ​ក្រោយ។

លោក​បាន​បន្ត​ថា iPhone SE 2 នឹង​មាន​បន្ទះ​ឈីប A13 ដែល​មាន​វត្ត​មាន​នៅ​លើ iPhone 11 ភ្ជាប់​ជាមួយ​រ៉េម ៣ GB។ អង្គ​ផ្ទុក​ទិន្នន័យ​មាន​ ២ ជម្រើស​គឺ​ទំហំ ៦៤ និង​ ១២៨ GB និង​មាន​ ៣ ពណ៌ ដូចជា ខ្មៅ ទឹកប្រាក់ និង ក្រហម។ វា​នឹង​មិន​មាន​មុខងារ​ 3D Touch ឡើយ។

លោក Kuo ទស្សន៍ទាយ​ថា iPhone SE 2 នឹង​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​​អ្នក​ប្រើប្រាស់ iPhone 6 ឬ 6s ពេល​ចង់​ដំឡើង​ស៊េរី​ទូរសព្ទ ហើយ​ពុំ​មាន​តម្លៃ​ថ្លៃ។ iPhone SE 2 នឹង​ដាក់​លក់​ក្នុង​តម្លៃ ៤០០ ដុល្លារ ហើយ​មាន​រូបរាង​ស្រដៀង​នឹង iPhone 8 ដែល​ចេញ​ ២ ឆ្នាំ​មុន៕​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទថ្មី