ឃើញបង្ហាញទម្រង់លេងរាងល្អ គ្រូបារាំងយល់យ៉ាងណាក្នុងការកោះហៅ Benzema?
- 2019-10-14 11:21:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញបង្ហាញទម្រង់លេងរាងល្អ គ្រូបារាំងយល់យ៉ាងណាក្នុងការកោះហៅ Benzema?
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បាននិយាយក្នុងភាពយន្តឯកសារមួយថា ការត្រលប់មកវិញរបស់ ខ្សែប្រយុទ្ធកណ្ដាល Real Madrid កីឡាករ Karim Benzema មិនល្អសោះឡើយចំពោះក្រុមជម្រើសជាតិ។
លោកបាននិយាយថា៖ " ការសម្រេចចិត្តលើលើ Benzema ជារឿងពាក់ព័ន្ធនឹងកីឡា។ ខ្ញុំមិនគិតថា ការវិលវិញរបស់គេមិនមែនជាប្រយោជន៍សម្រាប់ជម្រើសជាតិបារាំងទេ " ។
លោកបានបន្តថា៖ " ខ្ញុំធ្វើការសម្រេចចិត្ត ដោយផ្អែកលើអ្វីដែលល្អសម្រាប់ក្រុម " ។
Benzema ត្រូវបានដកចេញពីក្រុមជម្រើសជាតិបារាំង ក្រោយពីមានរឿងអាស្រូវកាលពីឆ្នាំ២០១៥។
យ៉ាងណាក៏ដោយ រយៈពេលចុងក្រោយនេះ គេបានបង្ហាញទម្រង់លេងល្អ ដោយកាលពីរដូវកាល ២០១៨/១៩ គេរកបាន ៣០គ្រាប់ក្នុង ៥៣ប្រកួតគ្រប់កម្មវិធីរបស់ Real Madrid ខណៈរដូវកាលថ្មីនេះ គេរកបាន ៦គ្រាប់ ក្នុងការលេង ៩ប្រកួត៕