កូរ៉េ​ទាំង​ពីរ​ប៉ះ​គ្នាបញ្ចប់​​ក្នុង​លទ្ធផល ០-០ នៅ​វគ្គ​ជម្រុះ World Cup

  • 2019-10-15 11:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​រវាង​កូរ៉េ​ខាង​ជើង​ និង​កូរ៉េ​ខាង​ត្បូង ក្នុង​ក្របខ័ណ្ឌ​វគ្គ​ជម្រុះ World Cup ឆ្នាំ២០២២ បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ០-០។

ស្ថិត​ក្នុង​កីឡដ្ឋាន​គីមអ៊ីលស៊ុង ក្រុម​ទាំង​ពីរ​បាន​លេង​ដោយ​គ្មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់ និង​ស្ទើរ​តែ​គ្មាន​អ្នក​គាំទ្រ​នៅ​ក្នុង​កីឡដ្ឋាន​ នេះ​បើ​តាម​សារព័ត៌មាន AFP។

ប៉ុន្តែ​បើ​តាម​វីដេអូ​ហាយឡាយ​ខាង​ក្រោម សង្កេត​ឃើញ​ថា​មាន​អ្នក​គាំទ្រ​មិន​បាន​ពេញ​កីឡដ្ឋាន​ទេ ប៉ុន្តែ​ការ​ប្រកួត​ប្រកប​ដោយ​ស្ថានភាព​​លាន់​បំពង​ពី​សំណាក់​អ្នក​គាំទ្រ​កូរ៉េ​ខាង​ជើង។

បើ​តាម​ក្រសួង​បង្រួបបង្រួម​កូរ៉េ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា ខាង​កូរ៉េ​ខាង​ជើង​នឹង​ផ្ដល់​នូវ​វីដេអូ​នៃ​ការ​ប្រកួត​ទាំង​មូល ក្រោយ​ពេល​ដែល​គណៈប្រតិភូ​ចាកចេញ​។

ក្នុង​ការ​ប្រកួត​នេះ​ដែរ​ តារា​បាល់ទាត់​នៃ Tottenham Hotspur ខ្សែ​ប្រយុទ្ធ Son Heung-min បាន​លេង​ឲ្យ​ក្រុម​កូរ៉េ​ខាង​ត្បូង​ដែរ​។

កូរ៉េ​ទាំង​ពីរ​មាន ៧ពិន្ទុ​ក្នុង​ដៃ​ដូច​គ្នា​ក្នុង​ពូល H ដោយ​កូរ៉េ​ខាង​ត្បូង​លេខ ១ ហើយ​ខាង​ជើង​បាន​លេខ ២៕

ប្រភព៖ www.afp.com   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី