បាល់​ខ្មែរ​ទៅ​មុខ​ឬ​ថយ​ក្រោយ? ​គ្រូ​កម្ពុជា ​ចេញ​មុខ​មក​បញ្ជាក់​ហើយ​

  • 2019-10-15 13:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​បាល់ទាត់​កម្ពុជា​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​អ៊ីរ៉ាក់ ៤-០ ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2022 ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

លោក Felix ​ក្រោយ​ចប់​ការ​ប្រកួត​បាន​បញ្ជាក់​ថា​ក្រុម​ទាំង​មូល​ធ្វើ​បាន​ល្អ​ហើយ​ក្នុង​ការ​ប្រកួត​នេះ។ ពួកគេ​បាន​អភិវឌ្ឍ​ខ្លួន​ច្រើន ​និង​មាន​បាល់​លេង ​ក៏​ដូចជា​ឱកាស​ស្វែង​រក​គ្រាប់​បាល់​ផង​ដែរ។ ​តែ​គួរ​ឱ្យ​ស្ដាយ​មិន​ទាន់​មាន​សំណាង​ស្វែង​រក​គ្រាប់​បាល់។ ​លោក​សប្បាយ​ចិត្ត​ពេល​ឃើញ​ក្រុម​រីក​ចម្រើន​ទៅ​មុខ​ដូច្នេះ។

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​បាន​បញ្ជាក់​ទៀត​ថា​ការ​លេង​ទល់​ក្រុម​ខ្លាំង​ពីរ​ជាប់​គ្នា​ដូច្នេះ ធ្វើ​ឱ្យ​កម្ពុជា​ហត់​នឿយ​ច្រើន។ ​លោក​ថា​ការ​ប្រកួត​នា​ពេល​ខាង​មុខ​ទៀត ​កម្ពុជា​នឹង​កាន់​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ​ទៀត ជា​ពិសេស​ប៉ះ​ក្រុម​ហុងកុង ​និង​បារ៉ែន ​អី​ជា​ដើម។ ​មួយ​វិញ​ទៀត ​លោក Felix ​ក៏​អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​តែងតែ​មក​គាំទ្រ ​និង​ជា​កីឡាករ​ទី​១២​សម្រាប់​ក្រុម​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ