ដល់​ណា​ហើយ ​រឿង​ក្រុម Ultras ​កម្ពុជា ​ខឹង​សហព័ន្ធ​កាល​ពី​យប់មិញ​

  • 2019-10-16 02:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​កម្ពុជា​ទល់​ក្រុម​អ៊ីរ៉ាក់​នោះ ​មាន​រឿង​ចម្រូងចម្រាស​កើត​ឡើង ដោយ​ក្រុម Ultras ​កម្ពុជា ​បាន​ខឹង​ខាង​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​រហូត​ដល់​ដើរ​ចេញ​ពី​ទីលាន​មុន​ការ​ប្រកួត​ចប់។

ការ​ខឹង​សម្បា​នេះ កើត​ឡើង​ដោយសារ​តែ​ខាង​ស្នង​ការ​ការ​ប្រកួត​របស់​សហព័ន្ធ​បាល់ទាត់ FIFA ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចង​បដា​លើក​ឡើង​ដើម្បី​គាំទ្រ​ជម្រើស​ជាតិ។ ​យ៉ាងណាមិញ ​បើ​មើល​ឱ្យ​ជាក់​ស្ដែង​ទៅ ​គឺ​រឿង​នេះ​កើត​ចេញ​ពី​បដា​ក្រុម​មួយ​ដែល​ប្រើ​ប្រាស់​ភាសា​ចិន​ប៉ុណ្ណោះ។ ដោយសារ​តែ​តាម​ច្បាប់ FIFA ​មិន​ឱ្យ​មាន​ការ​ពាក់​ព័ន្ធ​នយោបាយ ​ខណៈ​ដែល​ក្រុម​នោះ​ឡើង​បដា​ភាសា​ចិន ​ដោយ​ក្រុម​ការងារ​មិន​យល់​ពី​អត្ថន័យ ទើប​តម្រូវ​ឱ្យ​ខាង​ក្រុម​ការងារ​រើ​ចេញ​តែ​ម្ដង។

ការ​រើ​បដា​ចិន​នោះ​ចេញ​រួច ​ក៏​ស្រាប់​តែ​ខាង​កម្លាំង​សន្តិសុខ បន្ដ​រើ​ដល់​បដា​ក្រុម​អ្នក​គាំទ្រ Ultra ​កម្ពុជា​ទៀត ដែល​បាន​សរសេរ​បដា​លើក​នោះ​ជា​ភាសា​អង់គ្លេស ​ប៉ុណ្ណោះ ​ហើយ​មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​អ្វី​នោះ​ទេ។ ភ្លាម​ៗ ​ក្រោយ​ពី​ដឹង​រឿង​ច្រលំ​នេះ​ហើយ ​ក្រុម​មន្ត្រី​សហព័ន្ធ​ក៏​បាន​ទៅ​ពន្យល់​​ទៅ​ក្រុម Ultra ​កម្ពុជា​ផង​ដែរ ​ថា​នេះ​ជា​រឿង​ភ័ន្តច្រឡំ​ប៉ុណ្ណោះ។

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ពិត​ជា​មាន​ការ​សោកស្តាយ​ចំពោះ​ករណី​ភ័ន្ឌច្រលំ​នេះ​ ហើយ​ក៏​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​ក្រុម​អ្នក​គាំទ្រ​ក្រុមជម្រើសជាតិ​កម្ពុជា​ មាន​ដូច​ជាក្រុម Ultras Cambodia​ ក្រុម​ Angkor Army ក្រុម​អ្នកគាំទ្រ​ផ្សេងៗ​ និង​បងប្អូន​ទំាងអស់​ដែល​មាន​ឆន្ទះ​មុះ​មុត គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ៕

អត្ថបទ៖ ប្រុស យុទ្ធ