ខឹង​ឪពុក​មិន​ទិញ​រថយន្ត​ថ្មី​ឲ្យ បុរស​ម្នាក់​បើក​ BWM ទម្លាក់​ចូល​ទឹក​ប្រឡាយ

  • 2019-10-17 02:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ ២២ ឆ្នាំ​មាន​ឈ្មោះ Akash ​ត្រូវ​រាយការណ៍​ថា​បាន​បង្ខំ​ចិត្ត​បើក​រថយន្ត BWM របស់​ខ្លួន​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ ​បន្ទាប់​ពី​ឪពុក​មិន​ព្រម​សម្រេច​បំណង​ដែល​ខ្លួន​ចង់​បាន​រថយន្ត​ថ្មី Jaguar នៅ​ថ្ងៃ​ខួប​កំណើត។

របាយការណ៍​ពី The Times of India ​បាន​ឲ្យ​ដឹង​ថា​បុរស​សញ្ជាតិ​ឥណ្ឌា​រូប​នេះ​ទើប​តែ​ទទួល​បាន​រថយន្ត BMW កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​រំអុក​ឪពុក​ចង់​បាន​រថយន្ត​ថ្មី លុះ​មិន​បាន​ដូច​ចិត្ត​ក៏​សម្រេច​បើក BMWសេរ៊ី​រាង​ខ្ពស់​ដែរ​នោះ​ចូល​ទៅ​ក្នុង​ប្រឡាយ Yamuna។

តាម​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ប្រចាំ​តំបន់​បាន​និយាយ​ថា៖ "យុវជន​រូប​នេះ​មាន​ចរិត​ក្រអឺតក្រទម ហើយ​នៅ​តែ​ទទូច​ឥត​ឈប់​ថា​គេ​ចង់​បាន​រថយន្ត Jaguar ​ព្រោះ BMW ដែល​កំពុង​មាន​វា​មាន​រាង​តូច​ពិបាក​ធ្វើ​ដំណើរ​សម្រាប់​រូប​គេ​និង​មិត្តភ័ក្ដិ ដោយ​យើង​នឹង​ធ្វើ​ការ​សើបអង្កេត​ជា​បន្ត​ទៀត ប៉ុន្តែ​តាម​ស្ថានភាព​ជាក់ស្ដែង​វា​ហាក់​ដូច​ជា​បញ្ហា​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ"។

យ៉ាងណាមិញ​នេះ​ផ្ទុយ​ស្រឡះ​ពី​ការ​លើក​ឡើង​របស់​ឪពុក​យុវជន​ខាង​លើ​គឺ​លោក Kumar ដែល​បញ្ជាក់​ថា​កូន​ប្រុស​ខ្លួន​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ មួយ​ផ្សេង​ទៀត​ការ​បើក​រថយន្ត​ធ្លាក់​ទៅ​ក្នុង​ទឹក ក៏​ដោយ​សារ Akash ​បើក​ជៀស​សត្វ​ដែល​កំពុង​ឆ្លង​ផ្លូវ​តែ​ប៉ុណ្ណោះ៕

អានអត្ថបទ:

ប្រភព៖ WTSP   អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម