សិស្ស​ប្រឡង​បាក់ឌុប​បាននិទ្ទេសA លំដាប់​ពិន្ទុ​១០០​ពេញ​ជា​សិស្ស​​នៅ​ខេត្ត​​

  • 2019-10-17 02:39:23
  • ចំនួនមតិ 3 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


សិស្ស​ប្រ​ឡង​បាក់​ឌុប​នៅ​ខេត្ត​ព្រះ​សីហនុ​ឈ្មោះ សៀង ស៊ី​ផាត់ បាន​ទទួល​និទ្ទេសA លំដាបន់​ពិន្ទុ​១០០​ សម្រាបើការ​ប្រ​ឡង​ក្នុង​ឆ្នាំ២០១៩​នេះ ដោយ​ប្រាំ​មុខវិជ្ជា​បាន​A និង​ពីរ​មុខ​បាន​B​​។

(រូបភាព៖ ពី​ហ្វេស​ប៊ុក​របស់​ សៀង ស៊ីផាត់)

ក្នុង​វិញ្ញាបនបត្រ​របស់​សិស្ស សៀង ស៊ី​ផាត់ បញ្ជាក់ថា​សិស្ស​រូបនេះ​ប្រ​ឡង​ផ្នែក​វិទ្យាសាស្រ្ត​បាន​និទ្ទេស​រួម​A លំដាប់​ពិន្ទុ​១០០។ មុខវិជ្ជា​គណីត​ រូប គីមី ជីវៈ និង​ប្រ​វត្តិ​វិទ្យា​ បាន​និទ្ទេសA ចំណែក​មុខវិទ្យា​អក្សរសាស្រ្ត​ខ្មែរ​ និងភាសាបរទេស​បាននិទ្ទេសB។

សិស្សប្រុស​រូបនេះ​នៅ​ខេត្ត​ព្រះ​សីហនុ ប្រ​ឡង​នៅ​មណ្ឌលអនុវិទ្យាល័យ​កម្មករ៕​

អត្ថបទ៖ ទូច សុខា