ទោះត្រូវអាមេរិក​ធ្វើស៊ី ចំនួនលក់ទូរសព្ទ Huawei នៅបន្តកើនឡើង

  • 2019-10-17 03:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ហិរញ្ញវត្ថុ​របស់ Huawei ប្រចាំ​ត្រីមាស​ទី ៣ បាន​ចេញ​ផ្សាយ​ហើយ ដែល​បង្ហាញ​ថា​លទ្ធផល​គឺ​ល្អ​គួរ​សម ទោះ​បី​ជា​មាន​ការ​ដាក់​ចូល​បញ្ជី​ខ្មៅ​ពី​សំណាក់​​រដ្ឋាភិបាល​អាមេរិក​ក្ដី។

ប្រាក់​ចំណូល​សរុប​ត្រីមាស​ទី ១ ដល់ ទី ៣ គឺ​មាន​សរុប​ ៨៦ ពាន់​លាន​ដុល្លារ ដែល​កើន​ឡើង ២៤,៤% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​ទៅ។ ក្រឡេក​មើល​ចំនួន​លក់​ស្មាតហ្វូន ក្រុមហ៊ុន​នេះ​អាច​លក់​ទូរសព្ទ​បាន​សរុប ១៨៥ លាន​គ្រឿង ក្នុង​រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ ដែល​កើន​ឡើង ២៦%។

ទោះ​បី​ Huawei មិន​បង្ហាញ​ទិន្នន័យ​លក់​​ស្មាតហ្វូន​ប្រចាំ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ មែន ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​ចំនួន​លក់​គឺ​មាន​ប្រមាណ ៦៧ លាន​គ្រឿង ដែល​មាន​ន័យ​ថា​កើន​ឡើង​ ១៣,៥% បើ​ធៀប​នឹង​ត្រីមាស​ទី ២ ឆ្នាំ ២០១៩។

របាយការណ៍​ក៏​បាន​លម្អិត​អំពី​ការ​ពង្រីក​ជំនួញ 5G របស់​ Huawei ដែល​មាន​កុងត្រា​ពាណិជ្ជកម្ម​ចំនួន ៦០ នៅ​ជុំវិញ​ពិភពលោក៕​​

ចុចអាន ៖ មេ Huawei ៖ "HarmonyOS នឹងប្រជែងជាមួយ iOS ក្នុងពេល ២-៣ ឆ្នាំទៀត”

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី