ភ្ញាក់ផ្អើល! បុរាណវិទូអេហ្ស៊ីបរកឃើញមឈូសឈើជាង ២០ បង្កប់រឿងរ៉ាវអាថ៌កំបាំង

  • 2019-10-17 07:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកបុរាណវិទូអេហ្ស៊ីប​ បាន​រក​ឃើញ​ក្ដារមឈូស​ឈើ​ជាង ២០ នៅ​ជិត​ទីក្រុង Luxor កាល​ពី​ពេល​ថ្មី​ៗ​នេះ។

យោង​តាម​​ក្រសួងវត្ថុបុរាណ​អេហ្ស៊ីប​ឲ្យ​ដឹង​ថា មឈូស​ដែល​មាន​ពណ៌​ស្រស់​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ទី​បញ្ចុះ​សព Theban នៅ​ច្រាំង​ទន្លេ​នីល​ខាង​លិច។ ក្រសួង​បាន​ហៅ​វា​ថា​ជា​ការ​រក​ឃើញ​ធំ​បំផុត និង​សំខាន់​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លើស​ពី​នេះ​ទៀត មឈូ​ភាគច្រើន​មាន​អាយុ​កាល​តាំង​ពីឆ្នាំ ៦៦៤-៣៣២មុនគ.ស។ ក្រៅពីនេះ មាន​អាយុ​កាល​ដើម​រាជវង្ស​ទី ១៨ (ពីឆ្នាំ ១៥៥០-១២៩២មុនគ.ស)។ ដោយឡែក​កាល​ពី​សប្ដាហ៍មុន ក្រសួង​ក៏​បាន​ធ្វើការ​ប្រកាស​ពី​ការ​រក​ឃើញ "តំបន់ឧស្សាហកម្មបុរាណ" នៅ​ជ្រលងភ្នំ Luxor ខាងលិច​ផង​ដែរ។

យ៉ាងណាមិញ ចំពោះ​ព័ត៌មាន​លំអិត​បន្ថែម​ នឹង​ត្រូវ​បំភ្លឺ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ។

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន