មើលរូបរាងកូនឡានអគ្គិសនី Toyota ត្រៀមចេញលក់ចុងឆ្នាំ ២០២០

  • 2019-10-17 07:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បាន​បង្ហាញ​ចេញ​នូវ​រូបរាង​រថយន្ត​អគ្គិសនី​ថ្មី ជា​រថយន្ត​ខ្នាត​តូច​ ត្រៀម​នឹង​បញ្ចេញ​លក់​នៅ​ក្នុង​ប្រទេស​ជប៉ុន នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២០។ រថយន្ត​នេះ​មាន​ឈ្មោះ​ថា​ “Ultra-Compact BEV” ដែល​​ឌីហ្សាញ​ឡើង​សម្រាប់​អ្នក​បើកបរ​វ័យ​ចំណាស់ និង​អ្នក​ទើប​បើកបរ​ថ្មីៗ​ផង​ដែរ។

រថយន្ត​នេះ​មាន​ប្រវែង ២៤៩០ ម.ម ទទឹង ១២៩០ ម.ម និង​កម្ពស់ ១៥៥០ ម.ម។ រូបរាង​តូច​របស់​វា​ស័ក្ដិសម​បំផុត​នឹង​ទីក្រុង​ដូច​ជា​តូក្យូ ដែល​មិន​មាន​ទីតាំង​ធំ​ទូលាយ​សម្រាប់​ការ​ចត​រថយន្ត​ទំហំ​ធំ។ Toyota មិន​បាន​និយាយ​អំពី​ទំហំ​អាគុយ​របស់​រថយន្ត​នេះ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​វា​អាច​បើកបរ​បាន ១០០ គីឡូម៉ែត្រ និង​មាន​ល្បឿន​អតិបរមា ៦០ គ.ម/ម៉។

Toyota នឹង​ដាក់​បង្ហាញ​រថយន្ត Ultra-Compact BEV នេះ​នៅ​ក្នុង​កម្មវិធី Tokyo Motor Show នា​សប្ដាហ៍​ក្រោយ រួម​ជា​មួយ​ i-ROAD ជំនាន់​ថ្មី និង​ផលិតផល​ថ្មីៗ​ជា​ច្រើន​ទៀត៕​

ចុចអាន ៖ ខឹង​ឪពុក​មិន​ទិញ​រថយន្ត​ថ្មី​ឲ្យ បុរស​ម្នាក់​បើក​ BWM ទម្លាក់​ចូល​ទឹក​ប្រឡាយ

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម