'SKILLS NOT BILLS' ចំណុចខ្លាំងមួយដែល LOL Mobile កំពុងទាក់ទាញចិត្តអ្នកលេងខ្លាំង
- 2019-10-18 01:31:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
'SKILLS NOT BILLS' ចំណុចខ្លាំងមួយដែល LOL Mobile កំពុងទាក់ទាញចិត្តអ្នកលេងខ្លាំង
ចន្លោះមិនឃើញ
League of Legends: Wild Rift ជាហ្គេម LOL Mobile ដែលអភិវឌ្ឍដោយក្រុមហ៊ុន Riot Games ត្រៀមប្រកាសឲ្យលេងជាផ្លូវការនៅអំឡុងដើមឆ្នាំ ២០២០។ ក្រោយចេញឈុតឆាក Trailer និងព័ត៌មានខ្លះៗទាក់ទិននឹងហ្គេមមានឈ្មោះល្បីមួយនេះ សន្ទុះអ្នកគាំទ្រដែលនិយមលេងហ្គេមប្រភេទ MOBA បានផ្ទុះការសាទរជាខ្លាំង។
បច្ចុប្បន្ននៅលើ Google Play Stores ហ្គេម Wild Rift កំពុងដាក់ឲ្យ Pre-Register ជាបណ្តើរៗហើយ និងមានការបង្ហាញនូវចំណុចខ្លឹមរបស់ហ្គេមមួយផ្នែកធំផងដែរ។
ប៉ុន្តែរឿងទាក់ទាញចិត្តអ្នកលេងបំផុតគឺពាក្យមួយឃ្លា 'SKILL NOT BILLS' ដែលសំដៅដល់អ្នកលេងអាចធ្វើការទទួលយកតួអង្គដែលខ្លួនចង់បានដោយឥតគិតថ្លៃ តាមរយៈការខិតខំលេងចេញពីសមត្ថភាពពិតប្រាកដ ពោលគឺមិនចាយលុយដើម្បីទទួលបានភាពលេចធ្លោឬចាយពេលតិចជាងអ្នកលេងដទៃនោះឡើយ។
ចំណុចផ្សេងទៀត Riot Games បានសម្រិតសម្រាំងខ្លាំងលើការប្រើប្រាស់ Skill នៃតួអង្គនីមួយៗ ពោលគឺធ្វើឲ្យអ្នកលេងមានអារម្មណ៍ថាដូចបានលេងនៅលើ PC ជាមួយនឹងវគ្គ ៥ ទល់ ៥ ខណៈតួអង្គចាប់ផ្តើមដំបូងមានប្រមាណជា ៤០ តួអង្គ៕
អានអត្ថបទ: