ស្មាតហ្វូន​មួយ​ម៉ូឌែល​របស់ Samsung ​កំពុង​មាន​បញ្ហា​ស្កេន​ក្រយៅដៃ

  • 2019-10-18 02:16:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មី​ៗ​នេះ​អ្នកប្រើ​ប្រាស់​ថែមទាំង​បាន​រក​ឃើញ​ថា​ ​ពេល​គេ​ប្រើ​ ​កញ្ចក់​ការពារ​មួយ​ចំនួន​ ​(​Screen​ ​protector​)​ ​គេ​អាច​ដោះ​សោ​ជាមួយ​ក្រយៅដៃ​ណាមួយ​ក៏បាន​ ​ទោះជា​ក្រយៅដៃ​នោះ​ពុំ​ដែល​បាន​បញ្ចូល​ ​(​Authenticate​)​ ​ទៅ​ក្នុង​ប្រព័ន្ធ​ទូរសព្ទ​ក៏ដោយ​។

Galaxy​ ​S10 រូបតំណាង

លក្ខណៈ​ពិសេស​មួយ​របស់​ទូរសព្ទ​ ​Galaxy​ ​S10​ ​គឺ​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​ ​ដោះ​សោ​ដើម្បី​ចូល​ប្រើ​ទូរសព្ទ​ ​តាមរយៈ​ការ​ស្កេន​ក្រយៅដៃ​នៅ​លើ​កញ្ចក់​ទូរសព្ទ​តែ​ម្ដង​ ប៉ុន្តែ​មុខងារ​នេះ​ត្រូវ​បាន​ ​អ្នកស្រាវជ្រាវ​រក​ឃើញ​ថា​ពុំ​មាន​សុវត្ថិភាព​ខ្ពស់​ ​ព្រោះ​គេ​អាច​ដោះ​សោ​ដោយ​ប្រើ​រូបភាព​ពី​ឧបករណ៍​ផ្ដិត​រូប​ ​3D​ ​បាន​យ៉ាង​ងាយស្រួល​។

​ដើម្បី​ការពារ​ទិន្នន័យ​ក្នុង​ទូរសព្ទ​ ​ជាពិសេស​ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់​គណនី​ធនាគារ​អន​ឡាញ​ ​(​online​ ​banking​)​ ​សូម​លោកអ្នក​ផ្អាក​ការប្រើ​ប្រាស់​មុខងារ​ ​ដោះ​សោ​តាមរយៈ​ការ​ស្កេន​ក្រយៅដៃ​នេះ​ ​រហូតដល់​មានការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នេះ​ពី​ក្រុមហ៊ុន​ ​Samsung​។​

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ដូច​នេះ​សូម​អ្នក​ប្រើ​លេខ​កូដ​ដើម្បី​ដោះ​សោ​ព្រោះថា​ ​សូម្បី​ការ​ដោះ​សោ​តាមរយៈ​ការ​ស្កេន​មុខ​របស់​ក្រុមហ៊ុន​ ​Samsung​ ​ក៏​ពុំ​មាន​សុវត្ថិភាព ១០០% ​ដែរ​លើ​ស្រឡាយ Galaxy S៕

អត្ថបទទាក់ទង៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា