បងធំ Sulli រងការវាយប្រហារផ្លូវចិត្តខ្លាំង​ជាងគេ ឯ IU នៅបុណ្យសពជាប់មិនទៅណាទាំងអស់

  • 2019-10-18 03:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យសព​របស់​ Sulli ត្រូវ​បាន​រៀប​ចំ​ ៣​ថ្ងៃ​ជាប់គ្នា​ ហើយ​មរណភាព​របស់​នាង​ ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​ និង​តារាៗរួមអាជីព​ទាំង​មូល​មាន​ការ​សោកស្ដាយ​គ្រប់​គ្នា។ សមាជិក​ ៤​នាក់​របស់​ f(x) ក៏​បាន​មក​ជុំ​គ្នា​ទាំង​អស់​ ដើម្បី​ជូន​ដំណើរ​ Sulli ជា​លើក​ចុង​ក្រោយ។

ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង​ដោយ​ស្ងប់​ស្ងាត់​ លក្ខណៈឯកជន​ ហេតុ​នេះ​ហើយ​ទើប​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​ ឬ​ក្រុម​អ្នកសារព័ត៌មាន​មិន​ត្រូវ​បាន​អនុញាតិ​ឲ្យ​ថត​រូប​រញ៉េរញ៉ៃ​ ដើម្បី​ជា​ការ​គោរព​ដល់​សព និង​គ្រួសារ។ ប៉ុន្តែ​យ៉ាង​ណា​ ក៏​មាន​ប្រភព​ព័ត៌មាន​ពី​វិបសាយ​ QQ បាន​លួច​បង្ហើប​ថា​គ្រប់​គ្នា​ដែល​ចូលរួម​បុណ្យ​នេះ​ សុទ្ធ​តែ​យំ​ខ្លាំង​គ្រប់គ្នា។ បងប្រុស​ធំ​របស់​ Sulli ពិត​ជា​តក់​ស្លុត​ និង​ខូច​ចិត្ត​ខ្លាំង​ណាស់ ហើយ​អំឡុង​ពាក់​កណ្ដាល​យប់​ លោក​ពិបាក​ចិត្ត​រហូត​ផឹក​ស្រា និង​ជក់​បារី​ទៀត ព្រោះ​លោក​រង​ការ​វាយ​ប្រហារ​ផ្លូវ​ចិត្ត​ខ្លាំង​ពេក។

ចំណែក​ IU វិញ​ក៏​នៅ​ទីតាំង​ពិធី​ដែរ ហើយ​បើ​តាម​ព័ត៌មាន​ពី​ខាង​វិបសាយ​កូរ៉េ IU នៅ​ផ្ទះ​បុណ្យ​ ២​ថ្ងៃ​ជាប់គ្នា​មិនទៅណាទាំងអស់ជាមួយ​គ្រួសារ Sulli។

អាច​និយាយ​បាន​ថា​ IU ក៏​មិន​ខុសពី​ Krystal ដែរ ពួកគេ​សុទ្ធ​តែ​ជា​មិត្តជិតស្និទ្ធ​របស់​ Sulli ប៉ុន្តែ​ដោយសារ​ភាព​ស្ងប់​ស្ងាត់​មិន​មាន​បង្ហោះ​កាន់​ទុក្ខ​នឹង​ដំណឹង​រន្ធត់​នេះលើ​បណ្ដាញ​សង្គម​ ទើប​អ្នក​ខ្លះ​យល់​ច្រឡំ​ និង​ចោទ​ថា​ពួកគេ​មិន​អើពើ ហើយ​ថែម​ទាំង​ថា​ឲ្យ​ពួកគេទៀត។ ប៉ុន្តែ​ការពិត​នៅ​តែ​ជា​ការពិត​ ទង្វើ​ទើប​ជា​រឿង​សំខាន់ មានន័យ​ថា​ទាំង​ IU និង​ Krystal នៅ​ជាប់​ជាមួយ​ Sulli និង​គ្រួសារ​យ៉ាង​ស្ងប់ស្ងាត់ ហើយ​ខូច​ចិត្ត​ក៏​មិនធម្មតា​ដែរចំពោះ​ការ​បាត់បង​មិត្តល្អ​ម្នាក់​នេះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី