តែមួយឆ្នាំទូរសព្ទ Sony ធ្លាក់ថ្លៃពី ៨០០ដុល្លារ សល់ ១១០ដុល្លារ
- 2019-10-18 03:32:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តែមួយឆ្នាំទូរសព្ទ Sony ធ្លាក់ថ្លៃពី ៨០០ដុល្លារ សល់ ១១០ដុល្លារ
ចន្លោះមិនឃើញ
ក្នុងចំណោមទូរសព្ទ Apple Samsung Google Sony និង LG ម៉ាកទូរសព្ទ Sony គឺមានការធ្លាក់ចុះតម្លៃខ្លាំងជាងគេក្រោយពីចេញលក់បានមួយឆ្នាំ។
ជាក់ស្ដែង Sony XZ2 បាត់បង់តម្លៃ ៨៦,២% ធ្លាក់ចុះពីតម្លៃ ៧៩៩ ដុល្លារ នៅសល់ត្រឹម ១១០ ដុល្លារ។ ចំណែក XZ2 Premium ធ្លាក់ចុះតម្លៃ ៨៦% ពី ៩៩៩ ដុល្លារ នៅសល់ត្រឹម ១៤០ ដុល្លារ។ ទិន្នន័យនេះបញ្ចេញដោយ SellCell ជាក្រុមហ៊ុនជំនាញខាងទិញលក់ទូរសព្ទមួយទឹកនៅសហរដ្ឋអាមេរិក។
ដោយឡែក iPhone XS Max ជាស្មាតហ្វូនរក្សាតម្លៃបានល្អជាងគេ ដែលធ្លាក់ចុះតម្លៃ ៤៧,២% ធ្លាក់ពី ១០៩៩ ដុល្លារ មកនៅ ៥៨០ ដុល្លារ ក្រោយចេញបានមួយឆ្នាំ។ iPhone XS និង XR ក៏មានអត្រាល្អដែរគឺ ៤៩,៨% និង ៥២,៣%។
Samsung Note9 ជាស្មាតហ្វូន Android រក្សាតម្លៃបានល្អជាងគេគឺធ្លាក់ចុះតម្លៃ ៦៧,៩% ថយចុះពី ១០០០ ដុល្លារមកនៅ ៣២១ ដុល្លារ។ ស្មាតហ្វូនមួយទៀតពី Samsung គឺម៉ូដែល Galaxy S9 ធ្លាក់ចុះតម្លៃ ៧២,៩%៕
ចុចអាន ៖ ស្មាតហ្វូនមួយម៉ូឌែលរបស់ Samsung កំពុងមានបញ្ហាស្កេនក្រយៅដៃ