មើលតម្លៃត្រកូល iPhone 11 នៅ​កម្ពុជា​និង​ប្រទេស​ជិតខាង​ ខុសគ្នាយ៉ាងណា?

  • 2019-10-18 06:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ​បាន​ដាក់​លក់ iPhone សេរ៊ី​ឆ្នាំ ២០១៩ អស់​រយៈ​ពេល​ជិត ១ ខែ​ហើយ ដោយ​តាម​តួ​លេខ​នាំ​ចេញ​ការ​ព្យាករណ៍​ក្រៅ​ស្រុក​មើល​ឃើញ​ថា​មាន​កំណើន​ខ្ពស់​ជាង iPhone XS/XS Max ទៅ​ទៀត។

នៅ​ទីផ្សារ​កម្ពុជា​ហាង​លក់​ផ្លូវការ​មួយ​ចំនួន​ក៏​កំពុង​ចរាចរ​ដាក់​លក់ iPhone សេរ៊ី​ថ្មី​ទាំង ៣ ជំនាន់ ពោល​ក៏​មិន​ខុស​ពី​ប្រទេស​ដទៃ​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ។ Sabay លើក​យក​ការ​ប្រៀបធៀប​តម្លៃ​នៅ​ទីផ្សារ​កម្ពុជា និង​ប្រទេស​ថៃ សិង្ហបុរី ៖

+តម្លៃ​នៅ​ទីផ្សារ​កម្ពុជា (ក្រុមហ៊ុន Smart)

  • iPhone 11 (64GB) ថ្លៃ ៨៧៨ ដុល្លារ
  • iPhone 11 Pro (64GB) ​ថ្លៃ ១ ២៤៨ ដុល្លារ
  • iPhone 11 Pro Max (64GB) ​ថ្លៃ ១ ៣៦៨ ដុល្លារ

+តម្លៃ​នៅ​ទីផ្សារ​ថៃ (ផ្លូវការ​ពី Apple)

  • iPhone 11 (64GB) ​ថ្លៃ ៨២២ ដុល្លារ
  • iPhone 11 Pro (64GB) ​ថ្លៃ ១ ១៨៦ ដុល្លារ
  • iPhone 11 Pro Max (64GB) ​ថ្លៃ ១ ៣១៨ ដុល្លារ

+តម្លៃ​នៅ​ទីផ្សារ​សិង្ហបុរី (ផ្លូវការ​ពី Apple)

  • iPhone 11 (64GB) ​ថ្លៃ ៨៤១ ដុល្លារ
  • iPhone 11 Pro (64GB) ថ្លៃ ១ ២០៨ ដុល្លារ
  • iPhone 11 Pro Max (64GB) ​ថ្លៃ ១ ៣១៨ ដុល្លារ

អានអត្ថបទ:

ប្រភព៖ Apple   ប្រែ​សម្រួល៖ កៅ រក្សា