តារាល្បី ទេព រិនដារ៉ូ ប៉ះប្រុសស្អាត ហេង វិសាល បង្កើតជាភាពរីករាយក្នុងកម្មវិធីទូរទស្សន៍ដ៏អស្ចារ្យ “បងធំ ប្អូនប្រុស”
- 2019-10-20 04:31:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បី ទេព រិនដារ៉ូ ប៉ះប្រុសស្អាត ហេង វិសាល បង្កើតជាភាពរីករាយក្នុងកម្មវិធីទូរទស្សន៍ដ៏អស្ចារ្យ “បងធំ ប្អូនប្រុស”
ចន្លោះមិនឃើញ
តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុន មកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អនឹងគ្នា? “បងធំ ប្អូនប្រុស” ជាកម្មវិធីកម្សាន្តតាមទូរទស្សន៍ថ្មីមិនធ្លាប់មានពីមុន ដែលមានការចូលរួមដោយតារាភាពយន្តដ៏ល្បី លោក លោក ទេព រិនដារ៉ូ និងតារាល្បីវ័យក្មេងក្នុងបណ្តាញសង្គម លោក ហេង វិសាល។
កម្មវិធីនេះនាំមកជូនជាពិសេសដោយស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1992 ជាមួយវត្តមានចូលរួមដោយលោកទេព រិនដារ៉ូ និងហេង វិសាល ដែលនឹងជួបប្រទះក្នុងស្ថានភាពលំបាកជាច្រើន។តារាទាំងពីរដួងនេះមានអាយុ និងចំណូលចិត្តខុសគ្នា នឹងធ្វើដំណើរជាមួយគ្នាធ្វើរឿងរ៉ាវជាច្រើនមិនធ្លាប់ធ្វើពីមុននៅខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា។
កម្មវិធីនេះមាន 8 Episodes ដែលផ្តិតយកទេសភាពដ៏ស្រស់ស្អាតដូចជានៅក្នុងខេត្តព្រះសីហនុ សៀមរាប រតនគិរី និងមណ្ឌលគិរី។ នៅក្នុង Episode នីមួយៗនឹងឃើញ ទេព រិនដារ៉ូ និងហេង វិសាល ក្នុងស្ថានភាពផ្សេងៗ ឬទទួលបានបទពិសោធន៍ធ្វើអ្វីដែលមិនធ្លាប់ធ្វើពីមុន។ ពួកគាត់ម្នាក់ៗនឹងបង្ហាញពីភាពប៉ុនប្រសប់ជាមួយបទពិសោធន៍ថ្មីៗក៏ដូចជាការមានទំនាក់ទំនងល្អជាមួយគ្នា។
នៅក្នុង Episode 1 ទេព រិនដារ៉ូ និងហេង វិសាល នឹងធ្វើដំណើរទៅខេត្តកំពតជាមួយគ្នា ដែលពួកគាត់នឹងស្វែងរកផ្លូវដោយខ្លួនឯង ទោះបីជាគ្មានផែនទី ដើម្បីទៅកាន់ចម្ការម្រេច (La Plantation)។ នៅពេលទៅដល់ចម្ការ ពួកគាត់នឹងទទួលបានបទពិសោធន៍ថ្មី ដោយការបររទេះក្របីឆ្លងកាត់ទឹក។ ពួកគាត់ថែមទាំងបានជួបហ្វេនជាច្រើននៅតាមផ្លូវធ្វើដំណើរ ហើយរីករាយពិសាស្រាបៀរ អង្គរ និងអាហារសមុទ្រឆ្ងាញ់ៗនៅខេត្តកំពតផងដែរ។
ជួបជាមួយ ទេព រិនដារ៉ូ និងហេង វិសាល នៅក្នុងកម្មវិធី បងធំ ប្អូនប្រុស ដែលនឹងចាក់ផ្សាយតាមទូរទស្សន៍ប៉ុស្តិ៍លេខ 5 រៀងរាល់ថ្ងៃសៅរ៍ ពីម៉ោង 8:00ល្ងាច ដល់ 8:30ល្ងាច។
ចុចទីនេះ ដើម្បីទស្សនាវីដេអូសាច់រឿងទាំងមូល៖
អត្ថបទទាក់ទង៖ - ឆាប់ៗនេះ ហេង វិសាល ចាប់ដៃ ទេព រិនដារ៉ូ ដើរតាមខេត្តផ្សងព្រេងឲ្យកក្រើកម្តង