Liverpool មានកីឡាករ៧នាក់ជាប់ឈ្មោះប្រជែង Ballon d'Or
- 2019-10-22 02:41:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool មានកីឡាករ៧នាក់ជាប់ឈ្មោះប្រជែង Ballon d'Or
ចន្លោះមិនឃើញ
Virgil van Dijk គឺជាបេក្ខភាពម្នាក់ក្នុងចំណោម៧នាក់មកពីក្រុម Liverpool ដើម្បីប្រជែងពាន Ballon d'Or សម្រាប់ឆ្នាំ២០១៩។
Mohamed Salah, Sadio Mane, Roberto Firmino, Trent Alexander-Arnold, Georginio Wijnaldum និង Alisson សុទ្ធតែត្រូវជ្រើសរើសពីក្លឹបម្ចាស់ជើងឯកទ្វីបអឺរ៉ុប៦សម័យកាល។ ក្លឹបមកពីអង់គ្លេសផ្សេងទៀតដូចជា Manchester City មានបេក្ខភាព៥នាក់។
Tottenham មាន២នាក់គឺតារាអាស៊ី Son Heung-min និងអ្នកចាំទី Hugo Lloris។ Cristiano Ronaldo និង Lionel Messi មានឈ្មោះដូចសព្វដងប៉ុន្តែកីឡាករល្បីៗមួយចំនួនដូចជា Neymar, Paul Pogba និង Harry Kane គ្មានឈ្មោះនោះទេ៕