ពាក្យ Waterproof និង Water-resistant ខុសគ្នាយ៉ាងណាខ្លះ ចម្លើយនៅទីនេះ!
- 2019-10-22 04:17:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យ Waterproof និង Water-resistant ខុសគ្នាយ៉ាងណាខ្លះ ចម្លើយនៅទីនេះ!
ចន្លោះមិនឃើញ
បច្ចុប្បន្នសំភារៈ និងឧបករណ៍អាចមានសមត្ថភាពការពារការជ្រាបទឹកបានល្អជាមួយនឹងកម្រិតការពាររបស់ក្រុមហ៊ុនផលិតនីមួយៗ ដូច្នេះអ្នកអាចបង្ការពេលរដូវភ្លៀង ឬប៉ះនឹងទឹកដោយចៃដន្យ ព្រមទាំងអាចប្រើឧបករណ៍ថតក្នុងទឹកបានទៀត។ លទ្ធភាពទាំងនេះគួរអរគុណលើបច្ចេកវិទ្យា Waterproof និង Water-resistant ជួយក្នុងការការពារការជ្រាបទឹក ដែលអ្នកអាចស្វែងយល់នៃបច្ចេកវិទ្យាទាំងពីរនេះដូចខាងក្រោម៖
១) Water Resistance
Water Resistance ជាលក្ខណៈការពារការជ្រាបទឹកដោយមានបន្ថែមស្រទាប់ការពារ ដែលភាគច្រើនប្រើលើក្រណាត់ ដូចជាខោអាវ កាបូប ឬសំភារៈផ្សេងទៀត ដើម្បីរក្សាសម្ងួត ដោយអាស្រ័យលើការប្រើប្រាស់ ហើយមានបែកចែកតាមផ្នែកទៀតដូចជា៖
- Water resistant៖ អ្នកអាចសាកគិតពីទូកលិច ដែលកប៉ាល់កសាងកាន់តែជិតល្អ មានលទ្ធភាពកាន់តែតិចក្នុងការលិច។ រន្ធកាន់តែច្រើន ទឹកជ្រាបកាន់តែលឿន។ ក្រណាត់ Water resistant អាចសើមបានក្នុងរយៈពេលយូរដោយសារតែវាក្រាស់ខ្លាំង។ ភាគច្រើនក្រណាត់ដែលអាចហៅថា Water resistant ជាប្រភេទនីឡុង និង Polyester ហើយកម្រិត Water resistance អាចកំណត់បាននូវកម្រិតត្បាញជិតប៉ុណ្ណា។ កាតុងជាប្រភេទក្រណាត់ដោយឡែក មិនអាចត្បាញបានជិតនោះទេ ដោយមានលក្ខណៈឆាប់សើម ដូចជាអេប៉ុងជាដើម។
- Water repellant៖ Water-resistance ផ្ដោតលើគុណភាពនៃក្រណាត់ពីធម្មជាតិក្នុងការសម្រេចបាននូវការការពារការជ្រាបទឹកឆាប់រហ័ស។ Water repellant ប្រើវិធីផ្សេងក្នុងការសម្រេចបាននូវការងារនេះ ដោយការដាក់ថ្នាក់លើក្រណាត់ ដោយបន្ថែមស្រទាប់ការពារជ្រាបទឹក។ ដូច្នេះអ្នកគួរត្រួតពិនិត្យលើអ្វីដែលអ្នកចង់បាន ដោយសារវាមិនសូវជាមានលក្ខណៈស្តង់ដារនោះទេ។
- Hydrophobic៖ Hydrophobic ជាលក្ខណៈផ្សេងទៀតនៃ Water-repellant ដោយមានដំណើរការល្អប្រសើរជាង។ ប្រសិនបើអ្នកឃើញលើកាបូប ឬអាវសម្គាល់មានស្រទាប់ការពារ DWR (Durable Water Repellant) វាត្រូវបានកំណត់ជា Hydrophobic។ រឿងសំខាន់មួយ អ្នកគួរដឹងគ្រប់ស្រទាប់ការពារ ឬថ្នាំការពារដែលធ្វើឲ្យក្រណាត់មានលក្ខណៈ Water repellant ឬ Hydrophobic នឹងអាចបាត់បង់គុណភាពក្រោយប្រើប្រាស់ច្រើន ដូច្នេះអ្នកប្រហែលជាទិញថ្នាំការពារជ្រាបទឹកប្រើដោយខ្លួនឯង។
២) Water Proof
Waterproof មិនមានន័យថាអាចការពារជ្រាបទឹកជារៀងរហូតនោះទេ។ វាមានប្រព័ន្ធមួយប្រើលើឧបករណ៍អេឡិចត្រូនិកភាគច្រើន ដូចជា Smartphone, កាមេរ៉ា និងមួយចំនួនទៀត។ អ្នកអាចដឹងនូវកម្រិត Waterproof ប្រើបានប៉ុណ្ណាតាមអត្រាកំណត់ខ្លួនវា ដែលអ្នកអាចពិនិត្យនូវព័ត៌មាននេះបានលើប្រអប់ឧបករណ៍ ឬគេហទំព័រ។ ចំនួនអត្រាកាន់តែខ្ពស់ កម្រិតការពារជ្រាបទឹកកាន់តែល្អប្រសើរ។
អ្នកអាចពិនិត្យមើលកម្រិតការពារខាងក្រោម៖
អត្រាកម្រិត IPX នេះមិនប្រើលើក្រណាត់ ដូចជាអាវ តង់ ឬកាបូបឡើងភ្នំនោះទេ។ វាប្រើលើឧបករណ៍ដូចជា Smartwatch, ទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀត ជាមួយនឹងបច្ចេកវិទ្យាខ្ពស់។ ប្រសិនបើអ្នកមិនឃើញមានអត្រាកម្រិត IPX ភ្ជាប់នឹងឧបករណ៍នោះទេ អ្នកអាចសន្និដ្ឋានថាវាមានអត្រាកម្រិត IPX-0 ដែលមិនមានប្រព័ន្ធការពារជ្រាបទឹកនោះទេ។
លើទីផ្សារមានផលិតផលជាច្រើនដែលមានការពិបាកក្នុងការកំណត់មួយណាប្រើ Waterproof ឬ Water-resistant ដោយសារក្រុមហ៊ុនផលិតអាចប្រើកត្តាកំណត់ផ្ទាល់ខ្លួន។ ដូច្នេះអ្នកគួរពិនិត្យមើលព័ត៌មានលក្ខណៈផលិតផល, គេហទំព័រផលិតផល ឬ ការបង្ហាញលក្ខណៈសម្បត្តិផលិតផលតាម Youtube ជាដើម៕