ទោះក្រុមហ៊ុនធំ ៣ ដោះដៃដើរចេញ តែ Zuckerberg នៅប្ដូរផ្ដាច់ចេញមុខការពារ Libra
- 2019-10-24 02:02:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះក្រុមហ៊ុនធំ ៣ ដោះដៃដើរចេញ តែ Zuckerberg នៅប្ដូរផ្ដាច់ចេញមុខការពារ Libra
ចន្លោះមិនឃើញ
រូបិយប័ណ្ណឌីជីថល Libra ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Facebook មួយរយៈចុងក្រោយនេះបានជួបបញ្ហារកាំរកូសជាច្រើន ពោលគឺនៅពេលដែលក្រុមហ៊ុនវិនិយោគិនធំៗ ៣ មាន PayPal, Mastercard និង Visa បានប្រកាសដកខ្លួនចេញពីគម្រោង។
បណ្តាធនាគារនិងស្ថាប័នផ្នែកហិរញ្ញវត្ថុជាច្រើនធ្លាប់បង្ហាញការព្រួយបារម្ភថាប្រព័ន្ធទូទាត់ Libra របស់ Facebook អាចនឹងបង្កផលប៉ះពាល់ដល់ផ្នែកសន្តិសុខជាតិនិងខ្លះទៀតថាក្រុមហ៊ុនរបស់លោក Mark Zuckerberg មិនទាន់ត្រៀមខ្លួនរួចរាល់លើប្រព័ន្ធរូបិយប័ណ្ណនេះឡើយ។
ឆ្លើយតបពីលោក Mark Zuckerberg ក៏បានចេញមុខការពារនិងសន្យាថា Libra ទៅថ្ងៃខាងមុខនឹងក្លាយជាប្រព័ន្ធដែលផ្តល់ប្រយោជន៍ដល់ប្រជាជនក្រីក្រលើពិភពលោក។ ស្ថាបនិកសញ្ជាតិអាមេរិករូបនេះបានជឿជាក់ថាមនុស្សប្រមាណ ១៤ លាននាក់ដែលគ្មានលទ្ធភាពក្នុងការប្រើប្រាស់គណនីធនាគារ នឹងទទួលបានអត្ថប្រយោជន៍ធំបំផុតពី Libra។
Mark ថ្លែងថា៖ "មនុស្សកំពុងបង់កម្រៃឈ្នួលខ្ពស់និងចាយពេលច្រើនក្នុងការរង់ចាំផ្ញើប្រាក់ទៅកាន់សមាជិកគ្រួសារដែលរស់នៅក្រៅស្រុក ហើយប្រព័ន្ធសព្វថ្ងៃគឺមិនទាន់បំពេញតម្រូវការនេះបានទេ បែបនេះខ្ញុំជឿថា Libra នឹងអាចដោះស្រាយបញ្ហាដែលកំពុងកើតមានបានទៅថ្ងៃខាងមុខ"៕
អានអត្ថបទ: