ចប់​បាត់! ការ​ប្រកួត​រវាង កែវ រំចង់​ជាមួយ​ឆាងភឿក​នៅ​សប្ដាហ៍​នេះ​ត្រូវ​រំសាយ

  • 2019-10-25 03:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​អ្នក​ប្រដាល់​របស់​កម្ពុជា កែវ រំចង់ បាន​ប្រកាស​លើ​គណនី​ហ្វេសហ៊ុក​របស់​ខ្លួន​ថា នៅ​ថ្ងៃ​ទី ២៧​ខាង​មុខ​គេ​មិន​បាន​ប្រកួត​បានទេ។

តាម​កាល​វិភាគ​ដែល​រៀបចំ​ទុក​កែវ រំចង់​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​សងសឹក​ជាមួយ​ដៃ​គូ​ចាស់​កីឡាករ​ថៃ ឆាងភឿក​ក្នុង​កម្មវិធី Mas Fight Cambodia។ ស្រប​ពេល​ដែល​ស្ដេច​ប្រដាល់​ថៃ ប៊ូខាង​វាយ​តំណែង​គូ​ឯក​ជាមួយ​កីឡាករ Chris Ngimbi។ តែ​នៅ​មុន​នេះ​បន្តិច​​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់​ដំបង​បាន​ប្រកាស​ថា៖ សុំទោសបងប្អូនផង ខ្ញុំមិនបានប្រកួតទី២៧នេះទេ។ ចំពោះ​មូលហេតុ​រំចង់​មិន​អាច​ប្រាប់​បាន​ទេ៕

អត្ថបទ៖ ហេង សុធារិទ្ធិ