អាណិតជប៉ុនខ្លោចចិត្ត! ចំនួន​អ្នក​ស្លាប់​កើនឡើង​ដល់​១០ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ជប៉ុន​

  • 2019-10-27 01:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សារព័ត៌មាន​NHK បាន​រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​និង​បំណាក់​ដី​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ជប៉ុន​បាន​កើន​​ឡើងដល់​១០ នាក់​នៅ​ថ្ងៃ​សៅរ៍​ទី​២៦​ខែតុលា ដោយ​មាន​មនុស្ស​៣ នាក់​ទៀត​កំពុង​បាត់​ខ្លួន គឺ​២​សប្តាហ៍​បន្ទាប់​តំបន់​នេះ បាន​ទទួល​រង​ខ្យល់ព្យុះ​ដ៏​ខ្លាំង​។​

​បំណាក់​ដី​បាន​កើតឡើង​នៅ​តំបន់​ដែល​មាន​ទឹក​លិច នៅ​ទីក្រុង​ជី​បា និង​ទីក្រុង​ហ្វ៊ុយ​គូ​ស៊ីម៉ា នៅ​ភាគ​ខាងកើត​និង​ភាគ​ឦសាន​នៃ​ប្រទេស​ជប៉ុន ដែល​ត្រូវបាន​ជន់​លិច​​ដោយ​ព្យុះភ្លៀង​ទី​៣ ក្នុង​រយៈពេល ៦ សប្តាហ៍​មក​នេះ​។​ ​នៅ​កន្លែង​ខ្លះ​ទឹកភ្លៀង​ធ្លាក់​ត្រឹម​តែ​រយៈពេល​កន្លះ​ថ្ងៃ​ស្មើនឹង​ទឹក​ភ្លៀង​ធ្លាក់​ធម្មតា​រយៈពេល​មួយខែ ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប​។​ ​ការបញ្ជា​ជម្លៀស​មនុស្ស​និង​ការណែនាំ​នានា​ត្រូវបាន​ធ្វើឡើង​សម្រាប់​តំបន់​ភាគ​ខាងជើង​ដែល​រង​ការវាយប្រហារ​រួច​ហើយ​ដោយ​ខ្យល់ព្យុះ​ចំនួន​២​ចាប់តាំងពី​ខែ​មុន​មក​។​

សារព័ត៌​​មាន​NHK បាន​រាយការណ៍​ថា មាន​ការបញ្ជា​ជម្លៀស​មនុស្ស​ជាង ៣៩០.០០០ នាក់​នៅ​តំបន់​ហ្វុយ​គូស៊ី​ម៉ានិង​អ្នកស្រុក ៥.០០០ នាក់​នៅ​ជី​បា​។​ ​ភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ចេញ​ការព្រមាន​អំពី​ភ្លៀង​ធ្លាក់​ខ្លាំង បំណាក់​ដី​និង​ទឹក​ជំនន់​នៅ​តំបន់​ជាច្រើន ដោយ​រាប់បញ្ចូល​ទាំង​តំបន់​នៅ​ភាគ​ខាងកើត​និង​ភាគ​កណ្តាល​នៃ​ប្រទេស​ជប៉ុន​។​

​ជប៉ុន បាន​ទទួល​រង​ខ្យល់ព្យុះ​ហា​ជី​ប៊ី ដ៏​បំផ្លិចបំផ្លាញ​កាលពី​ជិត​២​សប្តាហ៍​កន្លងទៅ​នេះ​ដោយ​វា​បាន​សម្លាប់​មនុស្ស​៧៧​នាក់​។​កាលពី​ថ្ងៃ​សុក្រ ភ្លៀង​ខ្លាំង​បាន​បង្ក​ទឹកជំនន់​និង​​ការបា​ក់ដី​នៅ​កន្លែង​ជាច្រើន​រួមមាន​ទីក្រុង​ណា​រីតា ខាងកើត​ក្រុង​តូ​ក្យូ​៕

(អ្នកដំណើរខកខានជើងយន្ដហោះដោយសារភ្លៀង)

ប្រភព ៖ rasmeinews