អ្នកនៅប្រើ iPhone 5 ត្រូវអាប់ដេត iOS ជាបន្ទាន់ បើចង់ប្រើតទៀត

  • 2019-10-28 01:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​ចាំ​បាន​ កាល​ពី​កក្កដា Apple បាន​បញ្ចេញ​ការ​អាប់ដេត​ដ៏​កម្រ​មួយ​សម្រាប់​ឧបករណ៍​ iOS ចាស់​​គឺ iOS 10.3.4 និង iOS 9.3.6។ វា​​ជា​ការ​អាប់ដេត​ចាំ​បាច់​ ដើម្បី​ឲ្យ​ឧបករណ៍​ចាស់​អាច​រក្សា​ការ​ចាប់​ទីតាំង​បាន​ច្បាស់។

យ៉ាងណាក្ដី បញ្ហា​នេះ​គឺ​ធ្ងន់ធ្ងរ​ខ្លាំង​សម្រាប់ iPhone 5។ Apple បាន​ផ្ញើ​សារ​ទៅ​កាន់​ម្ចាស់ iPhone 5 ថា​ទូរសព្ទ​របស់​ពួក​គេ​ត្រូវ​តែ​អាប់ដេត​ទៅ​កាន់ iOS 10.3.4 មុន​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា។ ប្រសិន​បើ​មិន​អាប់ដេត​ទាន់​ពេល​ទេ វា​នឹង​មិន​អាច​ភ្ជាប់​​អ៊ីនធឺណិត​បាន​​នោះ​ទេ ហើយ​សូម្បី​ iCloud និង App Store ក៏​មិន​ដំណើរ​ការ​ដែរ។

ដើម្បី​អាប់ដេត​គ្រាន់​តែ​ចូល​ទៅ​កាន់ Settings និង​ចូល​ទៅ Software Update៕​

ចុចអាន ៖ Apple បង្រៀនវិធីផ្ទេរគ្រប់យ៉ាងពី iPhone ចាស់ទៅ iPhone ថ្មី ស្រួលអស់ស្ទះ!

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង