​រលក​ក្រោយ​ច្រាន​រលក​មុខ! ហ្គេម​ទើប​ចេញ​ដេញ​ PUBG ឲ្យ​ខ្ទាត​ដល់​លេខ ២

  • 2019-10-28 02:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ហ្គេម Call of Duty ឬ COD Mobile បាន​ហក់​ឡើង​មក​ឈរ​លេខ ១ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​ហ្គេម​អនឡាញ​ដែល​មាន​អ្នក​ទាញ​យក​(ដោនឡូត) និង​ជា​ហ្គេម​មាន​ប្រជា​ប្រិយភាព​ខ្លាំង​បំផុត​ វ៉ា​ដាច់​ PUBG ដែល​ធ្លាប់​គ្រង​តំណែង​នេះ​ជិត ២ ឆ្នាំ​ទៅ​ហើយ។

ហ្គេម Call of Duty

COD Mobile ទទួល​បាន​អ្នក​ដោនឡូត​ច្រើនជាង ១០០ លាន​ដង​ចាយ​ពេល​តែ ២ សប្ដាហ៍​ប៉ុណ្ណោះ។ ​វា​ក៏​​ត្រូវ​បាន​ក្លាយ​ជា​ហ្គេម​ដ៏​ល្បី​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ នេះ។ ចំណែក​ហ្គេម​លេង​ដាច់​យប់ PUBG Mobile និង Fortnite​ ទទួល​បាន​អ្នក​ទាញ​យក ២៨ លាន​ដង​ត្រឹម ៧ ​ថ្ងៃ​ពេល​ចេញ​ដំបូង។ តាម​ពី​ក្រោយ​ដោយ Minecraft និង​លេខ ៤ ​គឺ ​Clash Of Clans (គិត​ទាំង​នៅ​លើ App Store និង Play Store)។

ក្រុមហ៊ុន Activision ​ដែល​​សហការ​ជាមួយ Tencent ​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​ហ្គេម Call of Duty: Mobile នឹង​បើក​ឲ្យ​ទាញ​យក​ជា​ផ្លូវការ​សម្រាប់​ប្រព័ន្ធ iOS និង Android នា​ថ្ងៃ​ទី ១ ​តុលា ឆ្នាំ ២០១៩ កន្លងទៅ ត្រូវបានគេសរុបទិន្នន័យឲ្យដឹងថា វាជាហ្គេមអនឡាញលើស្មាតហ្វូនដែលមានអ្នកទាញយកច្រើនបំផុត និងប្រើពេលខ្លីបំផុត(១សប្តាហ៍ឡើងដល់ ១០០ លានដងលើ Store)៕

អត្ថបទទាក់ទង៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ រក្សា