គ្រូ​ Spurs ថា​ Mane "ទន់​ណាស់​" ប៉ះ​តែ​បន្តិច​ដួល​ បាន​ប៉េណាល់ទី​

  • 2019-10-28 03:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mauricio Pochettino រិះគន់​ទៅ​លើ​កីឡាករ​ Liverpool ពិសេស​គឺ Sadio Mane ដែល​ហាក់​ទន់ជ្រាយ​ពេល​កីឡាករ​ Tottenham ប៉ះ​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​ពិន័យ​ប៉េណាល់ទី។​

ក្រុម​រហស្សនាម​ហង្ស​ក្រហម​​ បាន​បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់​របស់​ខ្លួន​កាល​ពី​យប់​មិញ​បើ​ទោះ​ជា​ត្រូវ​ Tottenham នាំ​មុខ​១​គ្រាប់​មុន​ក៏​ដោយ។​ ២​គ្រាប់​របស់​ Liverpool ជា​ថ្វី​ជើង​របស់​ Henderson និង​ការ​ទាត់​ប៉េណាល់ទី​របស់​ខ្សែ​ប្រយុទ្ធ​ Salah។​

ក្រោយ​ចប់​ការ​ប្រកួត​ Pochettino បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ពិន័យ​ប៉េណាល់ទី​ឲ្យ​ Liverpool តាម​រយៈ​​ការ​ប្រាប់​ក្នុង​កិច្ច​សម្ភាសន៍​ថា៖ ខ្ញុំ​មិន​ចង់​រិះ​គន់​ទេ​ ព្រោះ​ខ្ញុំ​ត្រូវ​តែ​ទទួល​យក​ការ​សម្រេច​របស់​អាជ្ញាកណ្ដាល​ និង​ VAR។​

"វា​ប្រហែល​ជា​ប៉េណាល់ទី​ ព្រោះ​កីឡាករ​សងខាង​មាន​ការ​ប៉ះ​គ្នា​ប៉ុន្តែ​និយាយ​ដោយ​ស្មោះ​ បាល់​ហាក់​ទៅ​ឆ្ងាយ​ទៅ​ហើយ។​ វា​លាយឡំ​ជាមួយ​ការ​ធ្វើ​ពុត​ ដែល​យើង​មើល​ទៅ​ឃើញ​ថា​កីឡាករ​ទន់ជ្រាយ​មែនទែន"។​ បុរស​សញ្ជាតិ​អាហ្សង់ទីន​និយាយ៕

ប្រភព៖ Premier League   ប្រែសម្រួល៖ រ័ត្ន