ប្រុងទៅអ្នកលេងខូច! PUBG ចេញកម្មវិធីចាប់ Hack ថ្មី កាន់តែខ្លាំងជាងមុន
- 2019-10-30 01:16:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុងទៅអ្នកលេងខូច! PUBG ចេញកម្មវិធីចាប់ Hack ថ្មី កាន់តែខ្លាំងជាងមុន
ចន្លោះមិនឃើញ
ថ្មីៗនេះក្រុមហ៊ុន Tencent និង PUBG Corp. ប្រកាសជាផ្លូវការថាខ្លួនបានអភិវឌ្ឍប្រព័ន្ធ Anti-cheat System ជំនាន់ថ្មី ដែលអាចចាប់អ្នកលេង Hack បានកាន់តែប្រសើរជាងមុន។
ប្រព័ន្ធថ្មីនេះនឹងធ្វើការត្រួតពិនិត្យរាល់សកម្មភាពរបស់អ្នកលេង ជាពិសេសគឺអ្នកលេងណាដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅឬត្រូវបានគេ Report។ ក្រុមហ៊ុនបានដាក់ក្រុមការងារផ្នែកសន្តិសុខជាច្រើនចាត់ចែងលើរឿងរ៉ាវនេះ ហើយបែងចែកយ៉ាងដាច់ស្រឡះរវាងអ្នកលេងដែលប្រើប្រាស់ Hack និងអ្នកលេងដែលជួបបញ្ហាមិនប្រក្រតីដោយសារហ្គេមឬ Lag ជាដើម។
អ្នកចាត់ការទូទៅនៃផ្នែក Global Publishing Department របស់ Tencent Games លោក Vincent Wang មានប្រសាសន៍ថា៖ "យើងចង់ឲ្យអ្នកលេងទាំងអស់បានដឹងថាយើងមានឆន្ទៈ ១០០ ភាគរយក្នុងការផ្តល់ជូនការលេងបែបយុត្តិធម៌សម្រាប់អ្នករាល់គ្នា"។
លោក Wang បន្ត៖ "យើងខិតខំខ្លាំងលើការអភិវឌ្ឍហ្គេមជារៀងរាល់ថ្ងៃ តែពួក Cheater បានបន្ទាបតម្លៃនៃការខិតខំរបស់យើង បែបនេះយើងនឹងធ្វើគ្រប់យ៉ាងដើម្បីដក Cheater ឲ្យចេញឆ្ងាយពីហ្គេមតាមដែលធ្វើទៅរួច"៕
អានអត្ថបទ:
ឧស្សាហ៍មានលេខក្រៅប្រទេសតេមករំខាន គួរប្រើមុខងារថ្មីនេះលើ iPhone (វីដេអូ)
កម្មវិធីឆ្លងរោគលើ App Store ទាំង ១៧ បើកំពុងប្រើឆាប់លុបចេញឲ្យហើយទៅ