កម្មវិធី​ឆ្លង​រោគ​លើ App Store ទាំង ១៧ បើ​កំពុង​ប្រើ​ឆាប់​លុប​ចេញ​ឲ្យ​ហើយ​ទៅ

  • 2019-10-28 06:48:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​ Mobile securityមួយ​ឈ្មោះ​ថា Wandera បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​ពី​កម្មវិធី​នៅ​លើ App Store យ៉ាង​តិច ១៧ ​កំពុង​រង​ការ​វាយ​ប្រហារ​យ៉ាង​ដំណំ ​អ្នក​ប្រើប្រាស់​ត្រូវ​តែ​បង្ខំ​ចិត្ត​លុប​ចេញ​ជា​បន្ទាន់។

រូបតំណាង File Manager – Documents

​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ​កម្មវិធី​ទាំង​នោះ​រកឃើញ​ថា​មាន​បង្កប់ clicker Trojan malware ជា​ប្រភេទ​មេរោគ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកប្រើ​ជួប​ហានិភ័យ​នៅ​ថ្ងៃណាមួយ។ លើស​ពី​នេះ​ទៀត ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​របស់ Apple ក៏​បានចេញ​មុខ​​បញ្ជាក់​ពី​កម្មវិធី​ទាំង​នេះ​ផង​ដែរ។

​កម្មវិធី​ទាំង​នោះ​មាន​ដូច​ខាង​ក្រោម៖

​-RTO Vehicle Information

-EMI Calculator & Loan Planner

-File Manager – Documents

-Smart GPS Speedometer

-CrickOne – Live Cricket Scores

-Daily Fitness – Yoga Poses

-FM Radio – Internet Radio

-My Train Info – IRCTC & PNR

-Around Me Place Finder

-Easy Contacts Backup Manager

-Ramadan Times 2019

-Restaurant Finder – Find Food

-BMI Calculator – BMR Calc

-Dual Accounts

-Video Editor – Mute Video

-Islamic World – Qibla

-Smart Video Compressor

អត្ថបទទាក់ទង៖

ប្រភព៖ Bgr   ប្រែ​សម្រួល៖ រក្សា