ជនរងគ្រោះ​ឆក់ខ្សែភ្លើង និង​សាំងឆេះ​ខ្លួន ទទួល​បាន​មូលនិធិ​ពីក្រុមហ៊ុន​ស្មាតហ្វូន vivo

  • 2019-10-30 03:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩ ក្រុមការងារ​​របស់ក្រុមហ៊ុន​ទូរសព្ទ​ស្មាតហ្វូន vivo រួមទាំង​មានការ​ចូលរួមពីសំណាក់​តារាសម្តែង លោក វី យ៉ារ៉ូ​ និង កញ្ញា ដាដាវ បាន​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​ទាំង ១៥រូប ដែល​រងគ្រោះ​ឆក់ខ្សែរភ្លើង និងរងគ្រោះ​ដោយ​សាំង​ឆេះខ្លួន ​ខណៈពេល​នេះ​ជនរងគ្រោះ​កំពុងតែសម្រាកព្យាបាល​នៅឯមន្ទីពេទ្យ​ព្រះកុសមៈ។

  នៅក្នុងនោះ​ផងដែរ​ក្រុមហ៊ុន​ស្មាតហ្វូន vivo បាន​ផ្តល់ជូន​ជាទឹកប្រាក់​សប្បុរសធម៌​ទៅដល់ជនរងគ្រោះ​ក្នុង១​នាក់ ១០០​ដុល្លារ សរុបជាទឹកប្រាក់ ១៥០០ដុល្លារ។ បូករួម​ទឹកប្រាក់​ដែលបានមក​ពីមហាជន និង​តារាទាំងពីរ​ដួង​ដែលមានក្តីអាណិត​អាសូរ​ទៅលើ​ពួកគាត់​សរុប​បន្ថែម ៧៥០​ដុល្លារ។

ទាំងនេះ​ជាទឹកចិត្ត​មួយ​របស់​ក្រុមហ៊ុន vivo ដែល​ គួរឲ្យកោត​សរសើរ ដោយក្រុមហ៊ុន​មើលឃើញពី​ទុក្ខ​លំបាក​របស់ប្រជាពលរដ្ឋ​ខ្មែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី