Mercedes-Benz ប្រកាសចេញលក់ឡានវ៉ែនមិនប្រើសាំង ដំបូងគេក្នុងលោក
- 2019-10-31 02:41:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mercedes-Benz ប្រកាសចេញលក់ឡានវ៉ែនមិនប្រើសាំង ដំបូងគេក្នុងលោក
ចន្លោះមិនឃើញ
ក្នុងអំឡុងកម្មវិធី Geneva Motor Show ឆ្នាំ ២០១៩ ក្រុមហ៊ុនរថយន្ត Mercedes-Benz បានបង្ហាញចេញ រថយន្ត Concept EQV ដែលនេះវាត្រូវបានចូលទៅក្នុងការផលិតលក់ជាផ្លូវការ ក្លាយជាផលិតសម្រេចដោយមិនកែប្រែរូបរាងខុសពី Concept នោះទេ។
ក្រុមហ៊ុនអាល្លឺម៉ង់ បានរៀបរាប់ថាម៉ូដែលថ្មីនេះគឺជាប្រភេទរថយន្តវ៉ែន (MPV) ដំបូងគេក្នុងលោកដែលដើរដោយថាមពលអគ្គិសនីសុទ្ធ ហើយសន្យាថាវានឹងមិនប៉ះពាល់ដល់បរិស្ថាន រួមជាមួយសមត្ថភាពបើកបរខ្លាំងក្លាផងដែរ។ រថយន្តនេះនឹងបង្ហាញមុខដល់ពិភពលោកជាផ្លូវការក្នុងកម្មវិធី Frankfurt Motor Show ធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ ២២ កញ្ញា។
រថយន្តនេះទទួលបានកម្លាំងពីម៉ូទ័រអគ្គិសនីបំពាក់នៅខាងមុខ និងមានរន្ធសាកថ្មនៅកាងខាងមុខផងដែរ។ ប្រព័ន្ធម៉ូទ័រអគ្គិសនីរបស់រថយន្ត អាចបង្កើតកម្លាំងបាន ២០១ សេះ ដែលក្រុមហ៊ុនអះអាងថាអាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រ ចំពោះការសាកពីរដង។
ផ្នែកខាងក្នុងរថយន្តមានបំពាក់ដោយប្រព័ន្ធកម្សាន្ត MBUX ដែលមានអេក្រង់ដូចជា Tablet, អាចទ្រាំទ្រនឹងការបញ្ជាដោយសំឡេង ហើយអ្នកដំណើរអាចបញ្ជាម៉ាស៊ីនត្រជាក់ឲ្យដំណើរការទុកជាមុន តាមរយៈកម្មវិធីទូរសព្ទពិសេស។ ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់នៅមិនទាន់ដឹងនៅឡើយទេ៕