កូនព្យុះលុកលុយនៅចំរដូវបុណ្យ Halloween គួរដឹងវិធីទប់ទល់ចំនួន ៣

  • 2019-10-31 02:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​សប្ដាហ៍​ចុង​ក្រោយ​​នៃ​ខែ​តុលា​​គឺ​​សប្ដាហ៍​នៃ​ពិធី​បុណ្យ​ Halloween ដែល​​ពិធី​បុណ្យ​នេះ​គឺ​​ប្រព្រឹត្ត​ទៅ​នៅ​ចំ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១​ ខែ​តុលា និង​អាច​អូស​បន្លាយ​ពេញ​មួយ​សប្ដាហ៍។ អំឡុង​នៃ​ពិធី​បុណ្យ​នេះ​ដែរ​គឺ​មាន​ឥទ្ធិពល​ពី​កូន​ព្យុះ​ម៉ាត់ម៉ូ ដែល​នឹង​ធ្វើ​ឲ្យ​រាជធានីខេត្ត​នានា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្ត​បន្ទាប់​ពី​ថ្ងៃទី​១ ដល់ទី​៧ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ក្នុង​បរិមាណពី​មធ្យម​ទៅ​បង្គួរ និង​តំបន់​ខ្លះពី​បង្គួរ​ទៅ​ច្រើន។ នេះ​បើ​តាម​ការ​​ផ្សាយ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

ដើម្បី​កុំ​ឲ្យ​ឥទ្ធិពល​​​កូន​ព្យុះ​បង្អាក់​ដំណើរ​សប្បាយ​ចូល​រួម​ពិធី​បុណ្យ​ Halloween ក្រុម​ការងារ Sabay សុំ​បង្ហាញ​វិធី​ទប់​ទល់​ចំនួន​ ៣ ៖

១. ​​ជៀស​វាង​ការ​ពាក់​ស្បែក​ជើង​ប៉ាត់តា​ ឬ​ស្បែក​ជើង​​ប៊ូ

​​បើ​អ្នក​ពាក់​ស្បែក​ជើង​ប៉ាត់តា​ ឬ​ស្បែក​ជើង​​ប៊ូ ចំ​ពេល​មេឃ​កំពុង​ភ្លៀង​ផង​​នោះ ចង់​មិន​ចង់​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ជើង​ប្រឡាក់ ហើយ​បើ​ធ្ងន់​គឺ​ទទឹក​ស្បែក​ជើង​ដែល​អាច​បង្កើត​ចេញ​ជា​ក្លិន​មិន​ល្អ​បាន ហើយ​អ្នក​ពាក់​ក៏​នៅ​មិន​សុខ​ដែរ។ ដូច​នេះ​គួរ​ប្រើ​ប្រាស់​ស្បែក​ជើង​​ដែល​អាច​ធន់​នឹង​អាកាស​ធាតុ​ភ្លៀង ដូច​ជា​ស្បែក​ជើង​សង្រែក ស្បែក​ជើង​ស៊ក​ជា​ដើម។

២. ការពារ​គ្រឿង​អេឡិចត្រូនិក​ពី​ទឹក​ភ្លៀង

ចូល​រួម​កម្មវិធី​​សប្បាយ​មួយ​ទាំង​មូល​ប្រសិន​បើ​កាមេរ៉ា​ ឬ​ទូរសព្ទ​ខូច​ដោយ​សារ​ទឹក​ភ្លៀង ច្បាស់​ជា​អស់​សប្បាយ​មិន​ខាន ខក​ខាន​ថត​រូប​​បង្ហោះ​លើ​បណ្ដាញ​សង្គម​នឹង​គេ។ ដូច​នេះ​គួរ​មាន​របស់​ការពារ​គ្រឿង​កាមេរ៉ា​ ឬ​ទូរសព្ទ ដូច​ជា​ស្បោង​​ប្លាស្ទិក។

​​​៣. ការ​ធ្វើ​ដំណើរ

​ខំ​តែង​ខ្លួន​ប្លែក​ដាច់​គេ បែរ​ជា​ខូច​ខាត​ដោយ​សារ​ត្រូវ​ទឹក​ភ្លៀង​​ក៏​នឹង​ជា​រឿង​ក្រពុល​មួយ​ដែរ ​ជា​ពិសេស​សម្រាប់​អ្នក​ជិះ​ម៉ូតូ ។ ដូច​នេះ​បើ​អាច​គួរ​តែ​ប្រើ​ប្រាស់​ PassApp ជា​សេវាកម្ម​ហៅ​តាក់ស៊ី ឬ កង់​បី​តាម​ទូរសព្ទ ​សម្រាប់​ជា​មធ្យោបាយ​ពេល​ចូល​រួម​ពិធី​បុណ្យ​ Halloween តែ​ម្ដង​ទៅ៕

អត្ថបទ៖ សុខហេង