វ៉ាត់ ចំរើន ប្រាប់បណ្ដាសហព័ន្ធចេញទៅស៊ីហ្គេម ត្រៀមខ្លួនឲ្យបានល្អព្រោះជិតដល់ពេលហើយ
- 2019-11-01 06:50:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាត់ ចំរើន ប្រាប់បណ្ដាសហព័ន្ធចេញទៅស៊ីហ្គេម ត្រៀមខ្លួនឲ្យបានល្អព្រោះជិតដល់ពេលហើយ
ចន្លោះមិនឃើញ
ឯកឧត្ដម វ៉ាត់ ចំរើន បើកិច្ចប្រជុំជាមួយតំណាងសហព័ន្ធ រួមនិងគ្រូបង្វឹកនានាដើម្បីពន្យល់បន្ថែមពីការត្រៀមខ្លួនឲ្យល្អពេញលេញដើម្បីចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅឯប្រទេសហ្វីលីពីន ចុងខែនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ការប្រជុំព្រឹកមិញនេះ គឺផ្ដោតលើការផ្ដល់ព័ត៌មានសំខាន់ៗ ពីពេលវេលាផ្សេងៗមិនថាការចេញដំណើរ ស្នាក់នៅ ឬការពិនិត្យឯកសារ ក៏ដូចជាការគ្រប់គ្រងអត្តពលិករបស់ខ្លួនទាំងនៅកម្ពុជា ពេលចេញដំណើរហើយនិងពេលដល់ប្រទេសហ្វីលីពីនជាដើម។
ក្រៅពីនេះទៀតនោះ អគ្គលេខាធិការខាងលើនេះ បានសង្កត់ធ្ងន់លើកិច្ចការថែរក្សាសុខភាពរបស់កីឡាករ កីឡាការិនី ដូចជាការហូបចុក ការសម្រាក និងការហ្វឹកហាត់ ដើម្បីក្រើនរំលឹកដល់គ្រូបង្វឹកឲ្យត្រួតពិនិត្យឲ្យបានល្អមែនទែន ជៀសវាងធ្លាក់ចុះនូវសមត្ថភាព មានបញ្ហាណាមួយកើតឡើង។
រំលឹកដែរថា ប្រទេសកម្ពុជានឹងបញ្ជូនអត្តពលិកសរុបប្រហែល៤០០នាក់ លើ៣០ប្រភេទកីឡាផ្សេងៗគ្នា។ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅឯប្រទេសហ្វីលីពីន ឆ្នាំនេះចាប់ផ្ដើមឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ១១ ខែធ្នូ ២០១៩៕