ក្រុមហ៊ុនមេរបស់ OnePlus និង OPPO អាចនាំមុខ Samsung ឆាប់ៗនេះ

  • 2019-11-01 08:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ OPPO OnePlus Realme និង Vivo ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​លើ​ទីផ្សារ​សកលលោក។ ជា​មួយ​នឹង​ជោគជ័យ​​នេះ​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​ស្មាតហ្វូន​ទាំង ៤ គឺ BBK Group អាច​នឹង​នាំ​មុខ​ Samsung ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​លេខ ១ ក្នុង​លោក។

បើ​តាម​តួ​លេខ​ចុង​ក្រោយ​របស់ Counterpoint Research ក្រុមហ៊ុន​ខ្លាំង ៣ របស់ BBK Group គឺ Oppo Vivo និង Realme ក្ដោបក្ដាប់​ទីផ្សារ​ស្មាតហ្វូន​សកលលោក​ជិត ២០% នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩។ សរុប​ជា​មួយ​ក្រុមហ៊ុន​ទាំង ៣ លក់​ទូរសព្ទ​បាន​ជាង ៧២ លាន​គ្រឿង ជុំវិញ​ពិភពលោក។ នេះ​មិន​បាន​រាប់​​បញ្ចូល​ចំនួន​​លក់​របស់ OnePlus ផង។

ប្រៀប​នឹង Samsung មាន​កាន់កាប់​ទីផ្សារ ២០,៦% និង​លក់​ទូរសព្ត​បាន​ ៧៨,៤ លាន​គ្រឿង។ ចំណែក Huawei ឯណោះ​វិញ អាច​លក់​ទូរសព្ទ​បាន​ ៦៦,៨ លាន​គ្រឿង នៅ​ត្រីមាស​ទី ៣ និង​កាន់​កាប់​ទីផ្សារ ១៧,៦%៕​

ចុចអាន ៖ Samsung និង Huawei ជាអ្នកឈ្នះនៅត្រីមាសទី ៣ឆ្នាំនេះ

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង