Alli ប្រាប់​ពី​ស្ថានភាព​អារម្មណ៍​របស់ Son ក្រោយ​ធ្វើ​ឲ្យ Gomes បាក់​កជើង

  • 2019-11-04 03:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កូរ៉េ​ខាងត្បូង Son Heung-min មាន​អារម្មណ៍​សោកស្ដាយ​និង​វិប្បដិសារី​ជា​ខ្លាំង​ បន្ទាប់​ពី​សាង​កំហុស​ធ្វើ​ឲ្យ​មិត្ត​រួម​អាជីព​​បាល់ទាត់ Andre Gomes បាក់​កជើង​កាល​ពី​ប្រកួត​យប់​មិញ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​មិត្ត​រួម​ក្រុម Dele Alli បាន​ឃើញ Son យំ​មិន​ឈប់​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់។ "ខ្ញុំ​មិន​ចង់​​និយាយ​អ្វី​ច្រើន​ពី​អ្វី​ដែល​បាន​កើត​ឡើង។ ខ្ញុំ​គ្រាន់​តែ​ចង់​ផ្ញើ​សារ​ជូនពរ​ទៅ​កាន់​ Andre ឲ្យ​ចាប់​ជា​ប៉ុណ្ណោះ"។ សម្ដី​របស់ Alli។

សមាជិក​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​បន្ត​ទៀត​ថា៖ "Son​ ខូច​ចិត្ត​និង​យំ​ខ្លាំង។ វា​មិនមែន​ជា​កំហុស​គេ​ទេ។ Son​ ជា​មនុស្ស​ល្អ​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ជួប។ គេ​មិន​អាច​សូម្បី​តែ​ងើប​​ក្បាល​ឡើង គេ​យំ​ខ្លាំង​មែនទែន។ ការ​បង្ក​របួស​មិនមែន​ស្ថិត​ក្នុង​ចិត្ត​របស់​ពួក​យើង​អំឡុង​ពេល​ការ​ប្រកួត​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ស្ថិត​ក្នុង​នាម​ជា​អាជីព"។

ក្នុង​ជំនួប​រវាង Everton និង Spurs បញ្ចប់​លទ្ធផល ១-១។ ស្រប​ពេល​ដែល Son ត្រូវ​លោក​អាជ្ញាកណ្ដាល Martin Atkinson ឲ្យ​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន៕ ​

​ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម