ដឹងកាន់តែច្បាស់អំពីលក្ខណៈសម្បត្តិកាមេរ៉ា ៥ គ្រាប់លើទូរសព្ទ Xiaomi ថ្មី

  • 2019-11-04 08:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi Mi Note 10 ដែល​នឹង​ប្រកាស​ចេញ​នា​ថ្ងៃ​ទី​ ១៤ ខែ​វិច្ឆិកា នឹង​មាន​បំពាក់​ដោយ​ប្រព័ន្ធ​កាមេរ៉ា​ចំនួន ៥ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ។ មុន​ការ​ប្រកាស​ចេញ​នេះ Xiaomi បាន​ប្រាប់​លក្ខណៈ​សម្បត្តិ​​កាមេរ៉ា ៥ គ្រាប់ ឲ្យ​បាន​ដឹង​ជា​មុន។

Mi Note 10 នឹង​មាន​កាមេរ៉ា​ទំហំ ១០៨ MP គួប​ផ្សំ​នឹង​កាមេរ៉ា​កម្រិត ៥ MP អាច​ Zoom បាន ៥ង, កាមេរ៉ា ១២ MP សម្រាប់​ថត​ Portrait, កាមេរ៉ា ២០ MP សម្រាប់​ថត​រូបភាព Ultrawide និង​កាមេរ៉ា ២ MP សម្រាប់​ថត​វត្ថុ​​ដែល​នៅ​កៀក។ កាមេរ៉ា​ទាំង​នេះ​នឹង​មាន​អម​ដោយ​ភ្លើង LED ចំនួន ២ គ្រាប់។

គេ​ដឹង​ដែរ​ថា​កាមេរ៉ា Selfie របស់​ស្មាតហ្វូន​នេះ​មាន​កម្រិត ៣២ MP, មាន​បច្ចេកវិទ្យា​ទប់​លំនឹង​នៅ​លើ​កាមេរ៉ា​ចំនួន ២, មាន​ថ្ម​ទំហំ ៥២៦០ mAh និង​អាច​សាក​ថ្ម​ល្បឿន​លឿន ៣០ វ៉ាត់។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​មាន​ដូច​ជា​អេក្រង់ OLED ទំហំ ៦,៤៧ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+, ទ្រនាប់​ស្កេន​​ខ្ចៅ​ដៃ​លើ​ផ្ទៃ​អេក្រង់, Proscessor ល្បឿន ២,២ GHz ដែល​ទំនង​ជា​បន្ទះ​ឈីប 730G៕​

ចុចអាន ៖ ចេញរូបរាងស្មាតហ្វូន Huawei ចោះរន្ធកាមេរ៉ាភ្លោះលើអេក្រង់

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី