ចេញរូបរាងស្មាតហ្វូន Huawei ចោះរន្ធកាមេរ៉ាភ្លោះលើអេក្រង់

  • 2019-11-04 02:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​បាន​ចាប់​ផ្ដើម​ដាក់​ប្រើ​ប្រាស់​សេវា 5G ជា​ផ្លូវ​ការ ហើយ​មាន​​ក្រុមហ៊ុន​មួយ​បាន​បង្ហាញ​ចេញ​នូវ​ស្មាតហ្វូន 5G ដែល​មិន​ទាន់​ប្រកាស​ចេញ​នៅ​លើ​វិបសាយ​របស់​ខ្លួន។

ស្មាតហ្វូន​ដែល​លេច​ឈ្មោះ​លើ​វិបសាយ​រួម​មាន​ Honor V30 5G, V30 Pro 5G, Magic 3 5G និង Huawei nova 6 Pro 5G ផង​ដែរ។ ដោយ​ព័ត៌មាន​នេះ​គឺ​ចេញ​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ ហេតុ​នេះ​វា​អាច​ទុក​ចិត្ត​បាន។

បន្ថែម​ពី​នេះ គេ​ក៏​បាន​ឃើញ​រូបរាង​ពិត​របស់​ Honor V30 ដែល​នឹង​មាន​ឈ្មោះ​​មួយ​ទៀត​ថា​ Huawei nova 6។ រូបភាព​បាន​បង្ហាញ​អំពី​​កាមេរ៉ា​ភ្លោះ​នៅ​ខាង​មុខ ដែល​បង្កប់​លើ​ផ្ទៃ​អេក្រង់ ហើយ​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង។

ចំពោះ​កាល​បរិច្ឆេទ​ជាក់លាក់​នៃ​ការ​ប្រកាស​ចេញ​ស្មាតហ្វូន​ទាំង​ប៉ុន្មាន​ម៉ូដែល​ខាង​លើ​នេះ មិន​ទាន់​មាន​ប្រភព​ណា​មួយ​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ៕

ចុចអាន ៖ 5G ដាក់ប្រើជាផ្លូវការនៅចិន មើលតម្លៃមិនសូវថ្លៃប៉ុន្មានឡើយ

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី