ចេញ​តម្លៃ Galaxy S10 Lite ​ត្រៀម​កាត់​មុខ​ប្រជែង iPhone 11 របស់ Apple

  • 2019-11-05 02:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន iPhone 11 របស់​ក្រុមហ៊ុន​ Apple បាន​នឹង​កំពុង​មាន​ទីផ្សារ​ខ្លាំង​មិន​ថា​តែ​នៅ​តំបន់​អឺរ៉ុប​និង​អាស៊ី។ ដោយ​លក្ខណៈ​សម្បត្តិ​កម្លាំង​ម៉ាស៊ីន ជាមួយ​គុណភាព​កាមេរ៉ា iPhone តម្លៃ​ជាង ៧០០ ដុល្លារ​មួយ​នេះ​ហាក់​ត្រូវ​ប៉ាន់​ពី​អតិថិជន​បើ​ធៀប​នឹង​ឆ្នាំ​ទៅ។

ក្រុមហ៊ុន Samsung ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​គម្រោង​ចេញ​ផ្សាយ Galaxy S10 Lite នៅ​ពេល​ខាង​មុខ​នេះ​ផង​ដែរ ដោយ​វា​ជា​ត្រកូល​ស្មាតហ្វូន​មាន​រចនាបថ​ដូច​ជា S10 អ៊ីចឹង​ដែរ តែ​មាន​តម្លៃ​ធូរ​ថ្លៃ ជាមួយ​ការ​កែប្រែ​នូវ​លក្ខណៈ​សម្បត្តិ​ខ្លះៗ។

S10 Lite រំពឹង​ប្រើប្រាស់​បន្ទះ​ឈីប Qualcomm Snapdragon 855 SoC មាន RAM 8GB រត់​លើ Android 10 អម​ថាមពល​ថ្ម​ធំ​ដល់​ទៅ ៤ ៣៧០mAh។ នេះ​បើ​យោង​តាម​ទិន្នន័យ​លេច​ចេញ​ពី Geekbench។

ជាង​នេះ​វា​ក៏​អាច​គាំទ្រ​ប្រព័ន្ធ​សាក​ថ្ម​លឿន ជាមួយ​នឹង​អេក្រង់ Super AMOLED ទំហំ ៦,៧ អ៊ីញ​កម្រិត FHD ​អម​កាមេរ៉ា​ក្រោយ ៣ គ្រាប់ (48MP+12MP+5MP) និង​ខាង​មុខ 32MP។ ចំពោះ​តម្លៃ​តាម​ការ​ទម្លាយ​ចុង​ក្រោយ​បង្អស់ S10 Lite នឹង​ដាក់​លក់​នូវ​តម្លៃ ៦៤៩ ដុល្លារ

អានអត្ថបទ:

ប្រភព៖ PhoneArena | GSMarena   ប្រែ​សម្រួល៖ កៅ រក្សា