បុរស​ខ្លាំង​ពិកា​ដៃ​​មែន​ពិត តែ​ស្នៀត​មិន​ធម្មតា​ស៊ី​អ្នក​មាន​អវយវៈ​គ្រប់គ្រាន់​ផុយ​ដោយ​ក្បាច់​ឃ្លេ

  • 2019-11-05 07:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​​​ក្នុង​វិស័យ​ប្រដាល់​ពិត​ជា​កម្រ​ឃើញ​ណាស់​​ដែល​មនុស្ស​​មិន​មាន​អវយវៈ​គ្រប់គ្រាន់​ចាប់​យក​អាជីព​នេះ។ ប៉ុន្តែ​មាន​បុរស​ពិកា​ដៃ​ម្នាក់​បាន​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​កីឡាករ​គុន​ចម្រុះ (MMA) ហើយ​​ក៏​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ។

​​Nick Newell ជា​កីឡាករ​សញ្ជាតិ​អាមេរិក បាន​ចាប់​​អាជីព​ប្រដាល់ MMA តាំង​ពី​ឆ្នាំ​២០០៩ ត្បិត​ពិកា​ដៃ​​ឆ្វេង​ក៏​ដោយ។ គេ​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​ដល់​ទៅ​១៩​ដង ក្នុង​​នោះ​ឈ្នះ​១៦ ផ្ដួល​ដៃ​គូ​ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​មួយ​១៣​ដង ហើយ​ចាញ់​តែ​៣​ដង​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី ២៤ ខែ សីហា ឆ្នាំ ២០១៩ Nick Newell បាន​ប្រកួត​ជាមួយ​កីឡាករ Coreyy Browning ដែល​មាន​អវយវៈ​ពេញលេញ ក្នុង​កម្មវិធី Bellator 225។ ត្បិត​តែ​ពិកា​ដៃ​ម្ខាង​មែន​តែ Nick Newell មាន​ស្នៀត​ប្រយុទ្ធ​មិន​ធម្មតា​ទេ ពោល​បាន​យក​ឈ្នះ Corey ត្រឹម​ទឹក​មួយ​ដោយ​ក្បាច់​ឃ្លេ ដែល​ជា​ស្នៀត​​ពិសេស​របស់​គេ៕ ​​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ