គ្រូ ​ស្វាយ​រៀង ចង់​លើក​ពាន Hun Sen Cup ​ស្អែក​នេះ​

  • 2019-11-05 08:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Conor Nestor ​បាន​បញ្ជាក់​ថា​ចង់​លើក​ពាន​រង្វាន់ Hun Sen Cup ​១​ទៀត​​នៅ​ថ្ងៃ​ស្អែក​នេះ ​ដែល​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ទល់​ក្រុម​បឹង​កេត ​នៅ RSN ​វេលា​ម៉ោង​​៦​ល្ងាច​។

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ទើប​តែ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ​ដោយ​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ។ ​ខណៈ​ដែល​ពួកគេ​នៅ​មាន​ភារកិច្ច​១​ទៀត ​ត្រូវ​លេង​ផ្ដាច់ព្រ័ត្រ Hun Sen Cup ​ទល់​ក្រុម​បឹងកេត​នៅ​ថ្ងៃ​ស្អែក​នេះ។ ​លោក Conor ​បាន​និយាយ​ថា​ក្រុម​ទាំង​មូល​កំពុង​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​នេះ។ ​លោក​ចង់​ឈ្នះ​ពាន​រង្វាន់​១​នេះ ​ដើម្បី​សម្រេច​ការងារ​នា​រដូវ​កាល​នេះ។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ RSN ​ស្អែក​នេះ ​នឹង​មាន​ការ​សម្ដែង​ល្ខោន​ខោល​ខ្មែរ ត្រង់​ឈុត​ព្រះរាម​ត្រួត​ពល ​ដោយ​ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា ​និង​មាន​ការ​សម្ដែង​ចម្រៀង ​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ