កាមេរ៉ាមាន ៥ ហើយកាមេរ៉ាមេ 108MP ថ្ម 5260mAh ប៉ុន្តែលក់តម្លៃខ្ទង់ ៤០០ដុល្លារ
- 2019-11-05 09:55:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ាមាន ៥ ហើយកាមេរ៉ាមេ 108MP ថ្ម 5260mAh ប៉ុន្តែលក់តម្លៃខ្ទង់ ៤០០ដុល្លារ
ចន្លោះមិនឃើញ
ស្មាតហ្វូន Mi CC9 Pro របស់ Xiaomi ដែលមានកាមេរ៉ាខាងក្រោយរហូតដល់ ៥ គ្រាប់ និងមានកាមេរ៉ាមេកម្រិត ១០៨ MP នោះ បានប្រកាសចេញជាផ្លូវការនៅមុននេះបន្តិច។
ចំណុចលេចធ្លោបំផុតរបស់ Mi CC9 Pro គឺនៅត្រង់ផ្នែកខាងក្រោយនេះផ្ទាល់តែម្ដង។ វាមានកាមេរ៉ាខាងក្រោយចំនួន ៥ គ្រាប់ និងមានភ្លើង Flash ចំនួន ៤ គ្រាប់ប្រភេទ LED ដែលអាចផលិតចេញនូវរូបភាព/វីដេអូ បានក្នុងគុណភាពខ្ពស់បំផុត។
កាមេរ៉ាមេកម្រិត ១០៨ MP គឺជា Sensor Samsung ISOCELL Bright HMX ដែលសហការផលិតឡើងរវាង Xiaomi និង Samsung ផ្ទាល់ ហើយកាមេរ៉ានេះបានប្រកាសចេញដំបូងជាមួយស្មាតហ្វូន Mi Mix Alpha។
Xiaomi ក៏បានប្រកាសអំពីវត្តមានឡេន F/1.7 8P (មានតែនៅលើម៉ូដែល Premium Edition) ដែលធ្វើឲ្យ Mi CC9 Pro ជាស្មាតហ្វូនដំបូងក្នុងលោកមានបំពាក់ឡេនប្រភេទនេះ។ ក្រៅពីមាន Sensor ទំហំ 1/1.33 អ៊ីញ វាក៏ជួយផលិតរូបភាពមាន Detail ខ្ពស់ និងថតរូបភាព Low-Light បានល្អផងដែរ។
លើស្មាតហ្វូននេះក៏មានឡេន Telephoto ជាមួយបច្ចេកវិទ្យាទប់លំនឹង OIS ដែលអាចធ្វើការ Zoom បាន ៥ ដង និង Zoom បែបឌីជីថលបាន ៥០ ដង។ Xiaomi ក៏មានផ្ដល់នូវកាមេរ៉ា Ultra-Wide កម្រិត ២០ MP មានទំហំ ១១៧ ដឺក្រេ ហើយកាមេរ៉ាតូចជាងគេនៅខាងក្រោមជាប្រភេទ Macro។ កាមេរ៉ាទី ៥ គឺសម្រាប់ថត Portrait ដែលវាជាកាមេរ៉ា Telephoto អាចធ្វើការ Zoom បាន ២ ដង។
Mi CC9 Pro មានបើកទទួលការកុម្ម៉ង់ទិញពីថ្ងៃនេះនៅប្រទេសចិន ដោយមានប្រភេទ RAM 6GB/ROM 128GB និង 8GB/256GB។ តម្លៃវិញគឺមានប្រមាណ ៤០០ ដុល្លារ និង ៤៤០ ដុល្លារ ។ ហើយក៏មានមួយប្រភេទទៀតគឺ Premium Edition (មានឡេន 8P) ដែលមាន RAM 8GB/ROM256GB មានតម្លៃប្រមាណ ៥០០ ដុល្លារ ។
ខាងក្រោមជាលក្ខណៈសម្បត្តិផ្សេងទៀតរបស់ Xiaomi Mi CC9 Pro ៖
អេក្រង់ Super AMOLED ទំហំ ៦,៤៧ អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត Full HD+
កាមេរ៉ា Selfie នៅក្នុងអេក្រង់ឆកមានទំហំ ៣២ MP Aperture F/2.0
ប្រើបន្ទះឈីប Snapdragon 730G ដែលមាន CPU ចំនួន ៨ គ្រាប់ ហើយមាន ២ គ្រាប់រត់ដល់ល្បឿន ២,២ GHz
ថ្មទំហំ ៥២៦០ mAh ដែលអាចសាកបានពេញប្រើពេល ៦៥ នាទី
ប្រើប្រាស់នូវ MIUI 11 នៅពីលើ Android 9 Pie
ចុចអាន ៖ ចេញតម្លៃ Galaxy S10 Lite ត្រៀមកាត់មុខប្រជែង iPhone 11 របស់ Apple