ប្រធាន CVEA ទៅប្រជុំនៅអាមេរិក ផ្ដោតលើការផ្សព្វផ្សាយអចលនទ្រព្យកម្ពុជា
- 2019-11-06 10:12:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធាន CVEA ទៅប្រជុំនៅអាមេរិក ផ្ដោតលើការផ្សព្វផ្សាយអចលនទ្រព្យកម្ពុជា
ចន្លោះមិនឃើញ
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងពីគោលបំណងធំៗដែលទៅចូលរួមក្នុងកម្មវិធី THE REALTOR CONFERENCE & EXPO 2019 គឺផ្សព្វផ្សាយពីវិស័យអចលនទ្រព្យរបស់កម្ពុជា រួមទាំងសិក្សាស្វែងយល់ពីលក្ខណៈទំនើបនៃការធ្វើការរបស់ Realtors ប្រទេសរីកចម្រើនដូចជានៅសហរដ្ឋអាមេរិ។
លោក ច្រឹក សុខនឹម ប្រធានសមាគមខាងលើនេះបានឲ្យដឹងថា ការទៅចូលរួមក្នុងកម្មវិធី THE REALTOR CONFERENCE & EXPO 2019 នៅសហរដ្ឋអាមេរិកលើកនេះ គឺមានគោលបំណងសំខាន់ៗជាច្រើនដូចជា៖
ទី១ ចូលរួមប្រជុំសន្និសីទវិស័យអចលនទ្រព្យជាមួយបណ្ដាប្រទេសផ្សេងៗ
ទី២ ទៅមើលពិព័រណ៍លំដាប់អន្តរជាតិ ជាពិសេសប្រទេសរីកចម្រើនខាងវិស័យអចលនទ្រព្យដូចជាអាមេរិកនេះ។ ទន្ទឹមនឹងនេះផងដែរ គឺជាឱកាសក្នុងស្វែងយល់ បច្ចេកវិទ្យាទំនើប និងក្រេបយកបទពិសោធថ្មីៗដើម្បីយកប្រើប្រាស់នៅកម្ពុជាតាមដែលអាចធ្វើទៅបាន។
ទី៣ គឺជាឱកាសផ្សព្វផ្សាយពីវិស័យអចលនទ្រព្យនៅកម្ពុជា អំពីសក្ដានុពលវិស័យអចលនទ្រព្យកម្ពុជា និងរបៀបរបបដើម្បីចូលរួមទីផ្សារកម្ពុជា។
កម្មវិធី THE REALTOR CONFERENCE & EXPO 2019 នេះធ្វើឡើងរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី៤ ដល់ទី១១ ខែវិច្ឆិកា ២០១៩ នៅទីក្រុង Sanfrancisco រដ្ឋ California សហរដ្ឋអាមេរិក៕