កំពូលទូរសព្ទ Android ទាំង ១០ សុទ្ធតែជាម៉ាកក្រុមហ៊ុនចិន

  • 2019-11-07 02:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AnTuTu បាន​បញ្ចេញ​បញ្ជី​ថ្មី​ចុង​ក្រោយ​មួយ​ប្រចាំ​ខែ​តុលា ដែល​​បង្ហាញ​អំពី​ស្មាតហ្វូន​ Android មាន​សមត្ថភាព​ខ្លាំង​លើស​គេ​ទាំង ១០។ ពី​មុន​មក​បញ្ជី​មាន​តែ​មួយ ប៉ុន្តែ​ពេល​នេះ​គេ​ចែក​ចេញ​ជា​ពីរ​គឺ​បញ្ជី​សម្រាប់​ស្មាតហ្វូន Flagship និង​បញ្ជី​សម្រាប់​ស្មាតហ្វូន​ធន់​កណ្ដាល។

សម្រាប់​ស្មាតហ្វូន Flagship អ្នក​ឈើ​លើ​តំណែង​កំពូល​គឺ vivo NEX 3 5G ដែល​មាន​ពិន្ទុ ៤៨២ ៩១៧។ លេខ​ពីរ​គឺ​ស្មាតហ្វូន vivo ដដែល​ ជា​ម៉ូដែល iQOO Pro 5G ដែល​វា​ទទួល​បាន​ពិន្ទុ​ ៤៨១ ៩៩៧ ពី​ AnTuTu។ លេខ​​បី​ឯណោះ​គឺ OnePlus 7T ដែល​មាន​ពិន្ទុ ៤៨១ ៧៨៤។

ស្មាតហ្វូន​បន្ត​បន្ទាប់​មក​ទៀត​គឺ​ម៉ូដែល OnePlus 7T Pro តាម​ពី​ក្រោយ​ដោយ​ Asus ROG Phone II. Xiaomi Mi 9 Pro 5G, Black Shark 2 Pro, Realme X2 Pro, Meizu 16s Pro និង Redmi K20 Pro Premium។

ងាក​មើល​បញ្ជី​ស្មាតហ្វូន​កម្រិត​​កណ្ដាល​វិញ​​​ជើង​ឯក​បាន​ទៅ​លើ​ Honor 9X Pro តាម​ពី​ក្រោយ​ដោយ​ Honor 9X, Honor 20S, Realme X2, Oppo Reno2, Redmi K20, Xiaomi Mi 9 SE, Realme Q និង Vivo X27 នៅ​ចំណាត់​ថ្នាក់​ក្រោយ​គេ៕​

ចុចអាន ៖ ស្មាតហ្វូន​ភ្នែក ៥ ​ឡើង​មក​ឈរ​ស្មើ Mate 30 Pro នៅ​ចំណាត់ថ្នាក់​កំពូល​លើ DxO Mark

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី